ទំព័រដើម / សន្តិសុខសង្គម / ផ្ទះ១ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុងកាលពីយប់មិញនៅសង្កាត់ទន្លេបាសាក់

ផ្ទះ១ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុងកាលពីយប់មិញនៅសង្កាត់ទន្លេបាសាក់

ភ្នំពេញ៖អគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង ស្ទើរទាំងស្រុងសេចក្តីរាយការណ៍កាលពីយប់ម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ​ធានីភ្នំ​ពេញ ។

សាក្សីបានអះអាងថាមុនកើតហេតុគេបានឃើញ ផ្សែងលាយជាមួយអណ្តាតភ្លើង ចេញពីផ្ទះខាងលើ ភ្លាម​នោះអ្នកបានឃើញហេតុការណ៍ បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ ។

សាក្សីបន្តថាភ្លាមនោះអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភ្លាមនោះកម្លាំងពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគមន៍ ។តែទោះបីយ៉ាងអគ្គិភ័យបានឆេះលេបត្របាក់ផ្ទះខាងលើ ស្ទើរតែស្រុង ដោយបានបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

សមត្ថកិច្ចធអះអាងថា៖ក្នុងប្រតិបត្តិការជួយពន្លត់ខាងលើ កម្លាំងអគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន​១៣គ្រឿង ក្នុងការជួយបាញ់ពន្លត់។តែមិនមានការអះអាងពីមុនស្សរងរបួសនោះទេ៕ណន រ៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *