ទំព័រដើម / តុលាការ / តុលាការកំពូលមិនដោះលែងនិងបន្តឃុំលោកកឹម​ សុខា​រយៈពេល​៦ខែ​ដដែល

តុលាការកំពូលមិនដោះលែងនិងបន្តឃុំលោកកឹម​ សុខា​រយៈពេល​៦ខែ​ដដែល

ភ្នំពេញ៖​តុលាការកំពូលនៅថ្ងៃទី៧ខែឧសភា ឆ្នាំ២០១៨បានប្រកាស​សាលដីកាបដិ​សេធ​បណ្តឹង​សាទុក្ខ​របស់ជនជាប់ចោទលោកកឹម សុខាប្រឆាំងការបន្តឃុំខ្លួន៦ខែដោយសាលាដំបូងរាជធានីភ្នំពេញនិងសម្រេចឃុំខ្លួនដដែលបន្ទាប់ពីបើកសវនាការកំបាំងមុខជនជាប់ចោទ។

ចៅក្រមតុលាការកំពូលលោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំ​ជម្រះនៅព្រឹក​ថ្ងៃ​ទី៧ខែ​ឧសភា​ឆ្នាំ២០១៨​នេះបានបើកសវនាការលើសំណុំរឿងប្រឆាំងនឹងការពន្យារពេលឃុំខ្លួនជនត្រូវចោទ​ កឹម​ សុខា​ រយៈពេល​៦ខែ តែសវនាការនេះមិនមានវត្តមានជនត្រូវចោទ កឹម សុខា នោះទេ។

កាលពីថ្ងៃទី៥ខែមិនាឆ្នាំ២០១៨លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​បន្ត​ឃុំ​ខ្លួន​ជនត្រូវចោទ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ រយៈពេល​៦ខែ​បន្ត​ទៀត​ នៅពន្ធនាគារត្រពាំងផ្លុង។

កាលពីថ្ងៃទី៥ខែមិនាឆ្នាំ២០១៨លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​ជនត្រូវចោទ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ រយៈពេល​៦ខែ​បន្ត​ទៀត​ នៅពន្ធនាគារត្រពាំងផ្លុង។

ជនត្រូវចោទ កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេសគឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេសឬ​ភ្នាក់​ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ។ ហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខា។ ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់​លោក កឹម សុខា ដែរ។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *