ទំព័រដើម / ព័ត៌មានជាតិ / សមាជិកក្រុមប្រឹក្សាឃុំម្នាក់ទៀតមកពីគណបក្សប្រឆាំងសុំចូលជាមួយបក្សកាន់អំណាច

សមាជិកក្រុមប្រឹក្សាឃុំម្នាក់ទៀតមកពីគណបក្សប្រឆាំងសុំចូលជាមួយបក្សកាន់អំណាច


ខេត្តកណ្តាល​នៃគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៧ បានសរសេរលិខិតទៅកាន់គណៈ កម្មការគណ​បក្សជនកម្ពុជាស្រុក មុខកំពូលស្នើសុំចុះចូលបន្ទាប់ពីបានមើលវីដេអូឃើញអំពើក្បត់ជាតិលោក​កឹម សុខា។

លិខិតដដែលបានលើកឡើងថា”ខ្ញុំ ឈ្មោះវ៉ា ចំរើន កើតនៅថ្ងៃទី១៣ខែមេសាឆ្នាំ​១៩​៥៣ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រៃកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំ ព្រែកដំបូង សសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា”។

មាជិកក្រុមប្រឹក្សារូបនេះជាមនុស្សទី៣នៃក្រុមប្រឹក្សាឃុំមកពីគណបក្សសង្គ្រោះជាតិដែលបានសម្រេចចានចេញពីគណបក្សប្រឆាំងដ៍ធំ”សង្គ្រោះជាតិ”មកចូលជាមួយបក្សកាន់អំណាចក្រោមហេតុផលដូចគ្នាចោទថាប្រធានបក្សលោកកឹម សុខាបានធ្វើសកម្មភាពក្បត់ជាតិដូចអ្វីដែលរដ្ឋាភិបាលចោទនិងចាប់ខ្លួនដែរ។

កាលពីពេលថ្មីៗនេះតំណាងរាស្រ្តម្នាក់ពីខេត្តព្រៃវែង លោកឡុង ប៊ុនិនី ,លោក ចាន់ ចាយ សមាជិកក្រុមប្រឹក្សានៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ,លោកស្មាន ហ៊ីម សមា​ជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បានសម្រេចមកចុះចូលជាមួយគណបក្សកាន់អំណាចខណៈពេលដែលមានការប្តឹងរំលាយគណបក្សប្រឆាំងក្រោមសកម្មភាពដែលគេបានចោទថាលោកកឹម សុខាក្បត់ជាតិនិងកំពុងឃុំខ្លួន។

ទោះបីមានការចាកចេញបែបនេះថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិមិនមានការបារម្ភទេព្រោះនេះជាសិទ្ធិនយោបាយបុគ្គល,នេះបើតាមលោកប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៣តុលា។

លោកហំម បានលើកឡើងថា”អ្នកណាំទៅណាក៍ទៅចុះ តែពួកគាត់គ្រាន់តែតំណាងឲ្យប្រជាពលរដ្ឋ។ខ្ញុំដឹងថាពលរដ្ឋនៅតែដដែលទេ”។ប៉ុន្តែស្របពេលជាមួយគ្នានេះដែរអតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ីបានប្រតិកម្មនឹងការចាកចេញនេះដោយហៅក្រុមអ្នកចាកចេញថាមានគេទិញឬគម្រាម សម្លុក បំភ័យជុំវិញការរំលាយបក្ស។

តុលាការកំពូលបានសម្រេចកំណត់យកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ខាងមុននេះដើម្បី​បើកសវនាការលើកបណ្តឹងរបស់ក្រុមមេធាវីក្រសួងមហាផ្ទៃដែលបានដាក់ពាក្យប្តឹងចូលតុលាការកំពូលសូមរំលាយគណបក្សសង្គ្រោះជាតិ។តុលាការកំពូលបានចេញដីការឲ្យមេធាវីបក្សប្រឆាំងដាក់ឯកការចូលតុលាការដើម្បីតតាំងក្នុងការការពារបក្សប្រឆាំងនឹងការស្នើរំលាយ។តាមព័ត៌មានគណបក្សសង្គ្រោះជាតិមិនទាន់បញ្ជូនឯកសារចូលទៅកាន់តុលាការកំពូលនៅឡើយទេ។

សម្លេងនៃវីដេអូឃ្លីបដែលគេជឿថារបស់ប្រធានបក្សប្រឆាំងនិយាយកាលពីកំឡុងឆ្នាំ២០១៣នៅបរទេសបានក្លាយទៅជាចំណុចក្តៅដូចគ្រាប់បែកគីមីបានកំពុងបំផ្លាញដល់គណបក្សប្រឆាំងមួយនេះ។តែតាមពីតមេធាវីការពារក្រសួងមហាផ្ទៃបានលើកឡើងថាសកម្មភាពបក្ស សកម្មភាពថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងមានបំណងយ៉ាងពិតប្រាកដក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សកាន់អំណាចបច្ចុប្បន្ន៕(ប៊ុនឡេង)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *