ទំព័រដើម / តារា / នៅថ្ងៃស្អែកនេះតុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងលោក សម រង្សុី ចំនួនបីបទល្មើស

នៅថ្ងៃស្អែកនេះតុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងលោក សម រង្សុី ចំនួនបីបទល្មើស

ភ្នំពេញ៖មេធាវីការពារក្តីលោកសម រង្ស៊ីបានបញ្ជាក់នៅថ្ងៃទី៩ ឧសភា ឆ្នាំ​២០១៨ ស្អែកនេះ តុលាការកំពូលគ្រោងនិងលើកយកសំណុំរឿង លោក សម រង្សុី មកធ្វើការជំនុំជម្រះលើអង្គសេចក្តីពាក់ព័ន្ធ និងបទបទល្មើសចំនួនបី។

យោងតាមតារាងកម្មវិធីជំនុំជម្រះ ដែលបិទផ្សាយបានបង្ហាញថា តុលាការកំពូលនិងជំនុំជម្រះ សំណុំរឿងលោក សម រង្សុី ពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិង ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២; ១៣ខែសីហា ឆ្នាំ២០១៥ បទបញ្ញ​ត្តិ​ដែលមានចែងតាមមាត្រា ២៩, ៦២៩, ៦៣០ និង មាត្រា៤៥៩ នៃក្រមព្រហ្មទណ្ឌ។

លោកសំ សុគង់ មេធាវីការពារក្តីឲ្យលោក សម រង្សុី បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឲ្យដឹងថា លោកនិងចូលការពារជូនកូនក្តីខណៈលោកបានទទួលលិខិត​អញ្ចើញពី មន្ត្រីតុលា​ការកំពូលឲ្យចូលរួមនៅព្រឹកស្អែកនៅសាលសវនាការទី៣។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បានប្រកាសសាលក្រមថា ផ្ដន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារកំណត រយៈពេល៥ឆ្នាំ ជុំវិញបទចោទខាងលើ៕/ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *