ទំព័រដើម / ព័ត៌មានជាតិ / គណបក្ស២២បានមកយកពាក្យពីគជបទៅបំពេញដើម្បីចុះឈ្មោះនិងបេក្ខជនឆ្ពោះទៅចូលរួមបោះឆ្នោត

គណបក្ស២២បានមកយកពាក្យពីគជបទៅបំពេញដើម្បីចុះឈ្មោះនិងបេក្ខជនឆ្ពោះទៅចូលរួមបោះឆ្នោត

ភ្នំពេញ៖លោកឌឹម សុវណ្ណារ៉ុមសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គជប)​បានថ្លែងនៅព្រឹកថ្ងៃទី៩ខែឧសភានេះបានរៀបចំការផ្សព្វផ្សាយពីនីតិវិធីនិងដំណើរការប្រព្រឹត្តទៅនៃការរៀបចំបោះ​ឆ្នោត​ជ្រើសតាំងសជិកសភានីតិកាលទី​៦ ក្នុងពិធីជួបជាមួយនិស្សិត សាស្រ្តា​ចារ្យ​ លោកគ្រូអ្នកគ្រូនៅមហាវិទ្យាល័យគរុកោ​សល្យ។

ការជួបជាមួយក្រុមនិស្សិត សាស្រ្តាចារ្យ បុគ្គលិកសិក្សានាពេលនេះចំពេលដែលការចុះឈ្មោះគណបក្សនយោបាយឈានដល់ថ្ងៃទី១០ត្រូវនឹងថ្ងៃទី៩ខែឧសភា ។ការចុះឈ្មោះគណបក្សនយោបាយចូលរួមការបោះឆ្នោតបានរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី​៣០ខែមេសាដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៨។

លោកឌឹម សុវណ្ណារ៉ុម សមាជិកគជបបានថ្លែងទៅកាន់អ្នកចូលរួមប្រមាណ​៣០០​នាក់ថា៖”ថ្ងៃនេះជាថ្ងៃទី១០នៃការចុះឈ្មោះគណបក្សនយោបាយនិងបេក្ខជនក្នុងការចូលរួមការបោះឆ្នោត។

លោកថា៖គជបបានដំណើរការតាមកាលវិភាគរបស់ខ្លួន”។លោកថារហូតដល់ថ្ងៃ​ទី៩ខែឧស​ភានេះមានគណបក្ស២២បានមកសុំពាក្យពីគជបទៅបំពេញដើម្បីដាក់ចូលរួមការបោះឆ្នោត។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *