ទំព័រដើម / តុលាការ / តុលាការកំពូលលើកពេលសវនាការលើសំណុំរឿងលោក សម រង្សុីដោយអវត្តមានលោកមេធាវី ការពារក្តី

តុលាការកំពូលលើកពេលសវនាការលើសំណុំរឿងលោក សម រង្សុីដោយអវត្តមានលោកមេធាវី ការពារក្តី

ភ្នំពេញ៖ចៅក្រមតុលាការកំពូលលោក គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះនឹងតំណាងមហាអយ្យការលោក ជុំ សំបាន គ្រោងនិងបើកសវនាការលើសំណុំរឿង លោក សម រង្សុី ពាក់ព័ន្ធនឹងបទល្មើសចំនួនបី តែសវនាការនេះត្រូវបានលើកពេលវិញដោយសារតែអវត្តមានលោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក សម រង្សុី នៅពេលសវនាការកាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នេះ។

លោក សម រង្សុី ជាប់ចោទពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើ​ប្រាស់ឯកសារសាធារណៈក្លែងនិង ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២; ១៣ខែសីហា ឆ្នាំ២០១៥ បទបញ្ញាត្តិដែលមានចែងតាមមាត្រា ២៩, ៦២៩, ៦៣០ និង មាត្រា៤៥៩ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បានប្រកាសសាលក្រមថា ផ្ដន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារកំណត រយៈពេល៥ឆ្នាំ ជុំវិញបទចោទខាងលើ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *