ទំព័រដើម / ព័ត៌មានជាតិ / ក្រុមហ៊ុនម៉ូតូកង់៣ពីប្រទេសឥណ្ឌាបង្កើនការនាំចូលទីផ្សារកម្ពុជា

ក្រុមហ៊ុនម៉ូតូកង់៣ពីប្រទេសឥណ្ឌាបង្កើនការនាំចូលទីផ្សារកម្ពុជា

ភ្នំពេញ:    ក្រុមហ៊ុនម៉ូតូកង់៣ពីប្រទេសឥណ្ឌាបង្កើនការនាំចូលទីផ្សារកម្ពុជា ខណៈមើលឃើញពី​​កំណើន​​ប្រើប្រាស់ខ្ពស់ទៅលើសេវាដឹកជញ្ជូនធុនស្រាល និងផ្នែកទេសចរណ៍។

លោក Manoj Varma គណៈគ្រប់គ្រងក្រុមហ៊ុន Three Wheel Motor បានឱ្យដឹងថា ម៉ូតូ​កង់​៣​​ពី​ប្រទេសឥណ្ឌាថ្មីមួយទៀត ម៉ាក TVS ត្រូវបាននាំមកលក់ចែកចាយនៅកម្ពុជា ដោយគ្រោងបន្ថែមចំនួន៤២គ្រឿងទៀត នៅដើមខែ​​ក្រោយ​នេះ។

នៅក្នុងសន្នីសីទ្ធសារព័ត៌មាន ស្តីពីកិច្ចព្រមព្រៀងជាដៃគូរវាងក្រុមហ៊ុន ខេមហ្គោ ក្រុមហ៊ុន Three Wheel Motor Service Provider and TVS  កាលពី ថ្ងៃទី៨ ខែ​ឧសភា នៅ ភ្នំពេញ លោកបានឲ្យដឹងថា ម៉ូតកង់៣​​ដែល​នាំចូល​ពី ឥណ្ឌាប្រភេទនេះ កំពុងបំរើសេវានៅ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកំពត ជាដើម ក្នុង​ពេលអនាគត​​​ដ៏ខ្លី​ខាង​មុខនេះ ជាមួយទំនាក់ទំនងសេវាកម្ម តាមប្រព័ន្ធAppលើទូរស័ព្ទស្មាត។

លោក  R. Dillip អគ្គនាយករងជាន់ខ្ពស់ផ្នែកអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុន TVS Motor Company  បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននេះជាប់ចំណាត់ថា្នក់លេខ១ ខាងផលិតម៉ូតូកង់៣​​ មានគុណភាពនៅក្នុងប្រទេសឥណ្ឌា ហើយនេះជាលើកទី១ សម្រាប់ដាក់ឱ្យ​ដំណើរ​ការនៅ​ក្នុងប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋខ្មែរ៕

អត្ថបទ៖ សឿន សោម /

Leave a Reply

Your email address will not be published. Required fields are marked *