ទំព័រដើម / សន្តិសុខសង្គម / ឆេះកន្លែងលក់ឡានម្តុំផ្សារដេប៉ូវេលាម៉ោង៣៖៣៥នាទីទាបភ្លឺខូចខាតឡានអស់៤គ្រឿង

ឆេះកន្លែងលក់ឡានម្តុំផ្សារដេប៉ូវេលាម៉ោង៣៖៣៥នាទីទាបភ្លឺខូចខាតឡានអស់៤គ្រឿង

ភ្នំពេញ៖សេចក្តីរាយគរណ៍បឋមបានបញ្ជាក់ថាកន្លែងលក់រថយន្តនៅម្តុំផ្សារដេប៉ូត្រូវអគ្គីភ័យឆេះកាលពីវេលាម៉ោង​ប្រ​ហែល៣និង៣៥នាទីព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨ បណ្តាលឲ្យរថយន្ត៤គ្រឿងត្រូវបានគេអះអាងថាបានក្លាយជាចំណីភ្លើង ។តែមិនទាន់មានការអះអាងពីមនុស្សរងរបួសក្នុងករណីភ្លើងឆេះនេះទេ។

សមត្ថកិច្ចមូលដ្ឋានបាន អះអាងថាភ្លើងឆេះចេះពីកន្លែងលក់រថយន្តយីហោ សោម ចន្ថាសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។មិនមានមនុស្សណាម្នាក់ត្រូវបានរាយការ​ណ៍ថារបួសនៅឡើយខណៈពេលដែលកម្លាំងអន្តរាគមន៍ពន្តត់កំពុងជួយហើយភ្លើង​បានរាយដាលទៅកាន់ឃ្លាំងជាប់ៗគ្នារហូតដល់ម៉ោង៥ព្រឹកថ្ងៃដដៃលមិនទាន់គ្រប់គ្រងស្ថានភាពបាននៅឡើយ។

រថយន្តពន្តត់អគ្គីភ័យស្នងការរាជធានីភ្នំពេញនិងអាវុធហត្ថលើផ្ទៃប្រទេស និងរថយន្តអង្គភាពឯកជនមួយចំនួនទៀតបានទៅជួយបាញ់ទឹកប្រើប្រាស់អស់ច្រើគ្រឿងតែភ្លើងនៅមិនទាន់រលត់ទេរហូតដល់ម៉ោង៦ព្រឹកថ្ងៃទី១០ខែឧសភានេះ៕(រាយការណ៍ដោយ៖សោល វណ្ណាល់&សុផាន់ណា)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *