ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជារំពឹងថា​ នឹងទទួលទេសចរឥណ្ឌា ប្រមាណ ៨ ម៉ឺន នាក់ក្នុងឆ្នាំ២០១៨នេះ

កម្ពុជារំពឹងថា​ នឹងទទួលទេសចរឥណ្ឌា ប្រមាណ ៨ ម៉ឺន នាក់ក្នុងឆ្នាំ២០១៨នេះ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ កម្ពុជារំពឹងថា​ នឹងទទួលទេសចរណ៍ឥណ្ឌា ប្រមាណ ៨ ម៉ឺននាក់ឆ្នាំ២០១៨នេះ ​ ខណៈ​ កម្ពុជានិងឥណ្ឌា បានសហការគ្នារៀបចំកម្មវិធីផ្សព្ វផ្សាយ​ដើម្បីទាក់ទាញអ្នកទេ សចរ ទៅវិញទៅមកនៃប្ រទេសទាំងពីរ។

        ឯកឧត្តម​ ថោង​ ខុន​  រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​  បានស្នើឲ្យឥណ្ឌា​តភ្ជាប់ជើ ងហោះហើរត្រង់ ឲ្យបានកាន់តែឆា ប់ ព្រោះការតភ្ជាប់ក្នុងតំបន់រវា ងឥណ្ឌា និងអាស៊ាន និងគោលនយោបាយឆ្ពោះ ទៅទិសខាងកើតនៃប្រទសឥណ្ឌា ។

     ថ្លែងក្នុងសន្និសីទផ្សព្វផ្សាយទេ សចរណ៍ឥណ្ឌា នៅកម្ពុជា «Incredible India Road Show 2018»​ កាលពីល្ងាចថ្ងៃទី០៩ ខែឧសភា នៅសណ្ឋាគារណាហ្គាវើល (Naga World)​ឯកឧត្តម​បានលើកឡើងថាក្រសួងទេសចរណ៍នឹងសហការជាមួយក្ រសួង និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសជំរុញក្រុមហ៊ុនអាកាសចរនៅ កម្ពុជា​ចាប់ផ្តើមភ្ជាប់ការហោះហើ រពីកម្ពុជាទៅឥណ្ឌា។

   ឯកឧត្តម​ ក៏បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងការកើនឡើងទេសចរឥណ្ឌា មកកម្ពុជា​ក្នុងនោះយើងឃើញថា ទេសចរកម្ពុជាដែលធ្វើដំណើរទៅកាន់ ឥណ្ឌា ក៏មានចំនួនកើនឡើងគួរឲ្យកត់សម្គា ល់ផងដែរ ដោយក្នុងនោះភាគច្រើន​ជាទេសចរបែ បសាសនា និងសុខភាព។ ដោយឡែកទេសចរឥណ្ឌាដែលមកកម្ពុជា ភាគច្រើនជាទេសចរ អាពាហ៍ពិពាហ៍ និងទេសចរបែបសាសនាផងដែរ។

ឯកឧត្តម​បន្តថា ដោយសារតែឥណ្ឌាគឺជាទីផ្សារដ៏ធំមួយសម្រាប់ កម្ពុជានោះ  ក្រសួងទេសចរណ៍កម្ពុជា និងក្រុមសិល្បករ សិល្បការិនី បានចូលរួម សកម្មភាពផ្សព្វផ្សាយនានាជាច្រើ នទៀត ដូចជា ចូលរួម Roadshow ចូលរួមពិព័រណ៍ទេសចរណ៍ និងរៀបចំទទួលទស្សនកិច្ច FAM Trip ​ក៏ដូចជាការរៀបចំកិច្ចប្រជុំក្រុ មការងាររួមស្តីពីវិស័យទេសចរណ៍ជា មួយគ្នាជាដើម។

  ជាក់ស្តែងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរពីឥណ្ឌា​មានចំនួនជិ ត៦ម៉ឺននាក់ កើនឡើង២៩,១% ដោយឡែកសម្រាប់០៣ ខែដើមឆ្នាំ២០១៨នេះ  កម្ពុជាទទួលបាន ទេសចរឥណ្ឌាមានចំនួនជាង ១ម៉ឺន ៦ពាន់នាក់ កើនឡើង១៧%។ ជាមួយកំណើននេះ​  កម្ពុជារំពឹងថា​ នៅឆ្នាំ២០១៨នេះនឹងទទួលទេសចរឥណ្ ឌា ប្រមាណ ៨ ម៉ឹន នាក់៕

ចេ ម ហួត 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *