ទំព័រដើម / ព័ត៌មានជាតិ / សហគ្រិនវ័យក្មេងគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមបែបឌីជីថល

សហគ្រិនវ័យក្មេងគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមបែបឌីជីថល

ភ្នំពេញ៖សហគ្រិនវ័យក្មេងគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមបែបឌីជីថល

ដើម្បីឈានទៅរកភាពរីកចំរើននៃសេដ្ឋកិច្ចជាតិ។

លោក ស៊ីម ចន្ទគីរីរត្ន័ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅថ្ងៃទី​១០ឧសភានេះថា ការចាប់ផ្តើមធ្វើសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា គឺស្របតាមពេលវេលានៅកម្ពុជា ខណៈធនធានមនុស្ស និង​យុវជនកម្ពុជា​មានសេចក្តីរំពឹងខ្ពស់ ចំពោះការចាប់យកមុខរបរបថ្មីនេះ។  លោកបន្តថា ការចាប់ផ្តើមធ្វើសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ខណៈប្រជាពលរដ្ឋខ្មែរ​មានការប្រើប្រាស់ស្មាតហ្រ្វូន និងការផ្តល់សេវាអិនធើណេត 4G កាន់តែទូលំទូលាយ។

ស្របពេលជាមួយគ្នានេះលោកបានជំរុញឲ្យមានទំនើបកម្មនៃប្រតិបត្តិការរបស់សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីធានាគុណភាពទំនិញ ព្រមទាំងស្នើឲ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក។យ៉ាងណាក៏ដោយលោកបានបង្ហាញអំពីការងារចាំបាច់ដែលត្រូវមាន ដើម្បីចាប់ផ្តើមធ្វើសេដ្ឋកិច្ចឌីជីថលនេះ រួមមាន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ទិន្នន័យបើកទូលាយ ការប្រើប្រាស់បច្ចេកវិជ្ជា នៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ការដឹកជញ្ជូនអេឡិចត្រូនិក និងហិរញ្ញវត្តុអេឡិចត្រូនិក។

ការគាំទ្រចំពោះរាជរដ្ឋាភិបាលដើម្បីធ្វើសេដ្ឋកិច្ចឌីជីថលនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុកាលពីថ្ងៃទី​៩ ឧសភា បានបង្ហាញ​អំពីការអភិវឌ្ឍក្របខណ្ឌគោលនយោបាយស្តីពីបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឲ្យប្រសើរដល់សេដ្ឋកិច្ចឌីចីថល ដែលជួយបង្កើនផលិតភាព  បង្កើតឱកាសការងារថ្មី និងប្រាក់ខែខ្ពស់សម្រាប់សង្គម។

ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ នៅក្នុងពិធីនោះ បានបញ្ជាក់ថាកម្ពុជា​ត្រូវការពេលវេលាដើម្បីលើកកំពស់សមត្ថភាពមនុស្ស និង ការបណ្តុះបណ្តាលជំនាញថ្មីៗ ដែលប្រែក្លាយសេដ្ឋកិច្ចរបស់កម្ពុជាឲ្យទៅជាសេដ្ឋកិច្ចឌីជីថល នៅពេលអនាគត៕អត្ថបទ៖ ពេជ ប៊ុនរ៉ា

Leave a Reply

Your email address will not be published. Required fields are marked *