ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្តើមអនុវត្តតំលៃសាំងសម្រាប់លក់រាយនៅតាមបណ្ដាស្ថានីយប្រេងឥនន្ទៈ ចាប់ពីថ្ងៃស្អែកបន្តទៀត 

ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្តើមអនុវត្តតំលៃសាំងសម្រាប់លក់រាយនៅតាមបណ្ដាស្ថានីយប្រេងឥនន្ទៈ ចាប់ពីថ្ងៃស្អែកបន្តទៀត 

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្តើមអនុវត្តតំលៃសាំងសម្រាប់លក់រាយនៅតាមបណ្ដាស្ថានីយប្រេងឥនន្ទៈ ចាប់ពីថ្ងៃស្អែកបន្តទៀត ដោយរំពឹងថា តំលៃប្រេងអាចនឹងថយចុះបន្ដិច បើសិនជាអត្រាប្តូរប្រាក់ធ្លាក់ចុះ។

ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ៖ការប្រែប្រួលតម្លៃប្រេងសាំងនេះ គឺដោយសារយើងទិញ និងនាំចូលប្រេងឥនន្ទៈទាំងស្រុងពីទីផ្សារអន្តរជាតិ ដូច្នេះ នៅពេលដែលតម្លៃប្រេងទីផ្សារអន្តរជាតិឡើងថ្លៃ តម្លៃប្រេងសាំងដែលលក់រាយលើទីផ្សារក្នុងស្រុកក៏ឡើងតាមហ្នឹងដែរ ដោយផ្នែកតាមរូបមន្តគណនាពីសិង្ហបុរី។

ឯកឧត្តមថា៖ គិតត្រឹមថ្ងៃនេះ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បាននឹងកំពុងបន្តកើនឡើង ដូច្នេះ ការវាយតម្លៃកំណត់តម្លៃសាំងនៅថ្ងៃទី១២ស្អែកនេះ អាចនឹងនៅទ្រឹង ឬថយចុះតិចតួច បើសិនជាអត្រាប្តូរប្រាក់ពីដុល្លារទៅខ្មែរ មានការប្រែប្រួល។

ឯកឧត្តមបន្តថា៖ បើយើងធៀបតម្លៃលក់រាយប្រេងសាំងជាមួយនឹងប្រទេសជិតខាង ដូចជាថៃ គឺគេមានតម្លៃទាបជាយើង ដោយសារប្រទេសថៃ មានប្រេងសាំងសម្រាប់ស្ដុកទុក ហើយទីផ្សារប្រេងឥនន្ទៈរបស់គេ មិនបានពឹងផ្អែកលើការនាំចូលទាំងស្រុងនោះនេះ ពោលគឺគេនាំចូលខ្លះ និងមានផលិតផលប្រេងក្នុងស្រុកខ្លះ។

យ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេងសាំងលឿនដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្រសួងបានបង្កើតនូវរូបមន្តគណនាប្រេងសាំងរួមមួយ ដើម្បីកំណត់អោយគ្រប់ស្ថានីយប្រេងឥនន្ទៈទាំងអស់ត្រូវតែអនុវត្តតាម ដោយការកំណត់នេះ តែងតែធ្វើឡើងរយៈ១០ម្តងក្នុង១ខែ។ គួរបញ្ជាក់ថា តំលៃសាំងនៅលើទីផ្សារគិតត្រឹមថ្ងៃទី១១ ខែឧសភានេះ សាំងធម្មតា មានតម្លៃ៤១០០រៀល ម៉ាស៊ូត ៣៩០០រៀល និងស៊ុបពែ មានតម្លៃ ៤៤០០រៀលក្នុង១លីត្រ៕អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ យី យូរ៉ា

Leave a Reply

Your email address will not be published. Required fields are marked *