ទំព័រដើម / សន្តិសុខសង្គម / កុមារាម្នាក់ត្រូវបានគេចាក់ស្លាប់ជនបង្កគេចខ្លួនបាត់ពីកន្លែងកើតហេតុ

កុមារាម្នាក់ត្រូវបានគេចាក់ស្លាប់ជនបង្កគេចខ្លួនបាត់ពីកន្លែងកើតហេតុ

កោះកុង៖សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង ១៩:២០ នាទីយប់ ថ្ងៃទី១២ ខែឧសភាឆ្នាំ២០១៨នេះ មានករណីឃាតកម្មចាក់សម្លាប់នៅចំណុចភូមិ ៤ សង្កាត់​ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងខណះពេលដែលជនរង្គ្រោះនិងគូរ​កន​២-៣ទៀតបាននាំគ្នាដេីរទៅទិញនំក្បែរផ្ទះមុខសញ្ញា ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ចាន់ ហាក់ ភេទ ប្រុសអាយុ ១២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ស្លាប់នៅពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ចំណែក ជនបង្ករបានរត់គេចខ្លួន ក្រោយពីធ្វើសកម្មភាពរួច។

បច្ចុប្បន្នសាកសពក្រោយពីធ្វើកុសលវិច្ច័យរួច សមត្ថកិច្ចបានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកជនសង្ស័យដែលរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីយកមកដាក់ទោសតាមច្បាប់។សន សុម្ភស្ស

Leave a Reply

Your email address will not be published. Required fields are marked *