ទំព័រដើម / Uncategorized / សពក្មេងស្រីអាយុ១១ឆ្នាំដែលលង់ទឹកនៅតាតៃ ត្រូវបានរកឃើញហើយ

សពក្មេងស្រីអាយុ១១ឆ្នាំដែលលង់ទឹកនៅតាតៃ ត្រូវបានរកឃើញហើយ

ខេត្តកោះកុង៖កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង២០នាទីរសៀល មានករណីកុមារីបាត់ខ្លួន នៅចំណុចទឹកជ្រោះតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

សមត្ថកិច្ចបានអោយដឹងថា កុមាររីរងគ្រោះឈ្មោះ ឆាយ សៀវហ្គិច ភេទស្រី អាយុ ១១ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានឪពុកឈ្មោះ ឆាយ ចន្ធី អាយុ ៣៨ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ និងម្តាយឈ្មោះ ជួង ទុំ អាយុ ៣៦ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ។

មៅថ្ងៃកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាធ្វើដំណើរកំសាន្តមកកាន់ខេត្តកោះកុង លុះមកដល់ចំនុចឃុំតាតៃក្រោម ក៏នាំគ្នាមកលេងកំសាន្តនៅទឹកជ្រោះតាតៃ ហើយជួបឧបទ្វវ ហេតុនេះតែម្តង។

ក្រោយពីបាត់ខ្លួន កំលាំងយើង បានសហការជាមួយប្រជាពលរដ្ឋ និងក្រុមគ្រួ​សារ​សពកុមាររីរងគ្រោះ ធ្វើការស្វែងរក រហូតដល់វេលាម៉ោង ០៣:០៣នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទើបរកសាកសពកុមាររីរងគ្រោះ ឃើញនៅ ចំនុចទីតាំងកើតហេតុខាងលើ ។ សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តព្រះសីហនុ ។សន សុម្ភស្ស

Leave a Reply

Your email address will not be published. Required fields are marked *