ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រុមហាម៉ាសប្តេជ្ញាសងសឹកដោយប្រើគ្រប់មធ្យោបាយ ក្រោយទាហានអ៊ីស្រាអែលបាញ់សម្លាប់អ្នកតវ៉ាប៉ាលេស្ទីនអស់៥៥នាក់

ក្រុមហាម៉ាសប្តេជ្ញាសងសឹកដោយប្រើគ្រប់មធ្យោបាយ ក្រោយទាហានអ៊ីស្រាអែលបាញ់សម្លាប់អ្នកតវ៉ាប៉ាលេស្ទីនអស់៥៥នាក់

អ៊ីស្រាអែល-ប៉ាលេស្ទីន៖ ក្រុម​ហាម៉ាសបានថ្កោលទោស​ចំណាត់ការផ្លាស់ស្ថានទូត​សហរដ្ឋអាមេរិក​មកទីក្រុង​យេរ៉ូសាឡឹមនិង​​​ប្តេជ្ញា​សង​សឹក​​​ដោ​យ​​​ប្រើ​គ្រប់មធ្យោបាយ ​ក្រោយទាហានអ៊ីស្រាអែលបាញ់សម្លាប់​អ្ន​កតវ៉ាប៉ាលេស្ទីនអស់រាប់សិប​នាក់​។​

​លោក ​ Khalil Al-Hayya មេដឹកនាំជាន់​ខ្ពស់របស់ក្រុមហាម៉ា​សបានលើកឡើ​ងនៅក្នុង​តំបន់​ក្បែរព្រំដែនថា ​ការ​តវ៉ា​កាលពីម្សិលមិញ ​គឺជាការតវ៉ា​ប្រឆាំងនឹង “បទឧក្រិ​ដ្ឋ​នៃ​ការ​ផ្តា​ស់​​​​ស្ថា​ន​​ទូតសហរដ្ឋអាមេរិក​មក​កាន់ទី​ក្រុង​យេរូ​សាឡឹម” ហើយថាក្រុម​របស់​លោក​ នឹង​ប្រើគ្រប់មធ្យោបាយដើម្បីសងសឹកវិញ​ បន្ទាប់ពីទាហានអ៊ីស្រាអែល​​បាន​​បាញ់​​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និងគ្រាប់កាំភ្លើងពិត​សម្លាប់អ្នកតវ៉ាប៉ាលេស្ទីន​អស់​៥៥​នាក់​នឹងធ្វើ​ឲ្យ​អ្នក​តវ៉ាប្រហែល​​២.៧០០នាក់ផ្សេងទៀតរងរបួសកាលពីម្សិលមិញនោះ​​។​

​នេះគឹជាការបង្ហូរឈាម​​ដែលបណ្តាល​ឲ្យពលរដ្ឋប៉ាឡេស្ទីនស្លាប់ច្រើនបំផុត​ក្នុង​រយៈ​ពេ​លតែ​មួយថ្ងៃ​ ចាប់តាំងពី​​មាន​ជម្លោះ​​​នៅតំបន់​កាហ្សា​​​រវាងអ៊ីស្រាអែ​លនិងប៉ា​លេ​ស្ទីន​​ក្នុ​​​ងឆ្នាំ​​២០១៤មក។​

ទង្វើររបស់អ៊ីស្រាអែល​ដែល​មាន​ស​​ហ​រដ្ឋអាមេរិក​ជ្រោម​ជ្រែង​ពីក្រោយ​នេះ​  ក៏រងការថ្កោលទោស​ពី​សំ​ណាក់​​ប្រទេស​មួយចំនួន​និង​ការិយា​ល័យ​អង្គការសហ​ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ដែលអំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​​អំ​ពើហិង្សាជាបន្ទាន់ផងដែរ ហើយក្នុងនោះ​ប្រទេសបារាំង និងអង់គ្លេស​​បានស្នើ​ឲ្យមានការអត់ធ្មត់ ខណៈតួកគីចាត់ទុកថា វាជា “ទង្វើ​សម្លាប់រង្គាល”។​

ប៉ុន្តែទាហានអ៊ី​ស្រាអែលបានចេញមកបកស្រាយថា ​ការប្រើអំពើ​លើ​អ្នក​​ត​វ៉ា គឺ​​គ្រា​ន់​តែដើម្បីការពារ​ព្រំដែន​អ៊ីស្រា​អែល​ប៉ុណ្ណោះ​ ព្រោះ​ប៉ាលេស្ទីននិងក្រុមហាម៉ាស​ មានបំណង​​កម្ទេចអ៊ីស្រាអែល​ឲ្យបាត់ពីផែនទី​ ហើយថា ​ពលរដ្ឋប៉ាឡេស្ទីនប្រមាណ​៤ម៉ឺននាក់​បានចូលរួមក្នុងការ​តវ៉ា​ដ៏ហិង្សា​ ដែលមានការគប់ដំថ្ម និង​វត្ថុផ្សេងៗនៅ​ក្នុងទីតាំងចំនួន​១៣​​តាមបណ្តោយ​របង​ការពារសន្តិសុខ​នៅ​​ព្រំដែន​កាហ្សា។​

សូមបញ្ជាក់ថា ទង្វើ​​​​ផ្លាស់ស្ថានទូតសហរដ្ឋអាមេរិក​​ពីទីក្រុង​ Tel Aviv មក​កាន់​ទីក្រុងយេរូសា​ឡឹម​កាលពី​ម្សិល​មិញ​​ ​​ក៏បាន​ធ្វើ​ឲ្យ​អ្នកកាន់សា​សនាអ៊ិស្លាមនៅ​ក្នុងប្រទេសឥណ្ឌូណេស៊ី​ និងប្រទេសផ្សេង​ៗទៀត​​ផ្កោល​ទោស​យ៉ាងដាច់អហិង្កាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *