ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រុម Hezbollah ថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើលើតំបន់អ៊ីស្រាអែលគ្រប់គ្រងបង្ហាញពីដំណាក់កាលថ្មី

ក្រុម Hezbollah ថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើលើតំបន់អ៊ីស្រាអែលគ្រប់គ្រងបង្ហាញពីដំណាក់កាលថ្មី

លីបង់៖ មេដឹកនាំក្រុម​ Hezbollah ដែលមានមូលដ្ឋាននៅលីបង់​បានលើកឡើងថា ​ការ​បាញ់មីស៊ីល​ស្រោចលើ​តំបន់​ Golan Heights ដែលអ៊ី​ស្រា​​អែល​កា​ន់កាប់កាលពីសប្តាហ៍មុន​ បង្ហាញពីដំណាក់កាលថ្មី​នៃ​សង្គ្រាម​នៅស៊ីរី។​

​លោក  Sayyed Hassan Nasrallah មេដឹកនាំក្រុម​ Hezbollah ដែលមាន​អ៊ីរ៉ង់គាំទ្រ​ពីក្រោយ​នេះ​ ​​បាន​ពន្យល់ថា ដំ​ណាក់​កាល​ថ្មីនៃសង្គ្រា​មនៅស៊ីរី គឺមានន័យថា​ ​រដ្ឋាភិបា​លក្រុ​ងដាម៉ា​ស​​និង​​សម្ព័ន្ធមិត្តរបស់ខ្លួន​នឹង​មិនបណ្តោយ​​ឲ្យ​អ៊ីស្រាអែល​បើកការវា​យប្រ​ហារមកលើ​ប្រទេសស៊ីរីតាមតែចិត្តនោះទេ។​

ប្រទេសអ៊ីស្រាអែលបានលើកឡើងថា ​ការវាយប្រហារមកលើតំបន់​ Golan Heights គឺ​ជាការវាយ​ប្រហារ​អនុវត្ត​ដោយ​កងបដិវត្តអ៊ីរ៉ង់ ​ដែលបង្កើត​ក្រុម​ Hezbollah នៅក្នុងទឹកដីលីបង់កាលពីឆ្នាំ​១៩៨២ ហើយថា​ខ្លួន​បាន​វាយប្រ​ហារត​បវិញដោយកម្ទេចទីតាំង​របស់​ទាហានអ៊ីរ៉ង់​នៅស៊ីរីស្ទើរទាំងអស់​។​

លោក Hassan Nasrallah បានលើក​ឡើងបន្ត​ក្នុងសុន្ទ​រក​ថាតាម​ទូរទស្សន៍កាលពីម្សិលមិញ​ថា ​មាន​មីស៊ីលចំនួន​​៥៥គ្រាប់ត្រូវបានបាញ់​សំដៅទៅ​លើតំបន់​ Golan Heights កាលពីថ្ងៃអង្គារសប្តាហ៍មុន​ ប៉ុន្តែ​អ៊ីស្រាអែលថា មានប្រហែល​២០គ្រាប់ប៉ុណ្ណោះ​ ហើយ​ក្នុងនោះ​ទាហានអ៊ីស្រាអែល​បាន​បាញ់កម្ទេច​អស់ហើយ​មិន​ឲ្យធ្លាក់ដល់​គោលដៅនោះឡើយ​។​

​ទោះជាយ៉ាងណា លោក ​ Hassan Nasrallah មិនបានលើកឡើងថា​ តើ​ក្រុម​ Hezbollah មាន​បានចូលរួម​នៅក្នុងការវាយប្រហារនេះឬក៏អត់នោះទេ ។

សូមរំឮកថា ​ការបាញ់មីស៊ីល​ដាក់គ្នា​ទៅវិញទៅមក​នេះ​ត្រូវបានគេចាត់ទុកថា ជាការ​វាយប្រហារដាក់គ្នា​ខ្លាំង​បំផុត​មិនធ្លាប់មានរវាងប្រទេសអ៊ីរ៉ង់និងអ៊ីស្រាអែល​​​ ដែល​ជាសត្រូវនឹងគ្នាជាយូរ​មកហើយ៕​

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *