ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រុមហ៊ុន Gap ចេញមកសុំទោសចំពោះការលក់អាវយឺតដែលបោះពុម្ពផែនទីចិនខុស

ក្រុមហ៊ុន Gap ចេញមកសុំទោសចំពោះការលក់អាវយឺតដែលបោះពុម្ពផែនទីចិនខុស

សហរដ្ឋអាមេរិក-ចិន៖ ក្រុមហ៊ុន ​ Gap ​ដែលជា​ក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ធំមួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បា​នចេញមកសុំទោសចំពោះការលក់​អាវយឺត​ដែលគេអះអាងថា ​បោះ​ពុម្ពផែន​ទីរបស់ប្រទេសចិនខុស​។​

​ផែនទីដែលគេអះអាងថា បោះពុម្ពខុសនេះ​​មាន​បង្ហាញតែផែនទីចិនដីគោក​​ប៉ុ​ណ្ណោះ ​គ្មាន​ដែន​ដី​ផ្សេងៗ​ទៀត​ដែលចិនអះអាងសិទ្ធិកាន់កាប់​ ដូជា កោះ​តៃវ៉ាន់​នោះឡើយ។​

រូបភាពអាវយឺត​​ដែលបោះពុម្ភផែនទីចិនខុសនេះ​ត្រូវបានបង្ហោះ​​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គមដ៏ល្បី​​នៅក្នុងប្រទេសចិនឈ្មោះ​ ​ Weibo ដោយធ្វើ​ឲ្យពលរដ្ឋចិនភា​គច្រើនសំដែងការតវ៉ា។​

​ក្រុមហ៊ុនលក់សម្លៀកបំពាក់​ ​ Gap ​បានលើកឡើងថា ​ខ្លួនគោរព​ “អធិបតេយ្យ​ភាព” របស់​ប្រទេសចិន​​ ហើយនឹង​ធ្វើការត្រួតពិនិត្យ​ឲ្យបានហ្មត់ចត់​ដើម្បី​ចៀសវាងកុំ​ឲ្យ​រឿង​បែបនេះ​កើតឡើង​ច្រំដែល។​​

​ក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ល្បីនេះ​ គឺជាក្រុមហ៊ុនថ្មីបំផុត​​ក្នុងចំណោម​ក្រុមហ៊ុន​បរទេ​សផ្សេ​​​ងៗ​ដែល​​ប្រឈមការរិះគន់​សម្រាប់ការមិន​យកចិត្តទុកដាក់​លើ​ដែនដីដែ​លចិនអះអា​ងសិទ្ធិកាន់កាប់។​

​សាររិះគន់នៅលើបណ្តាញទំនាក់ទំនងសង្គម Weibo បានលើកឡើងថា ​អាវយឺតដែលលក់នៅក្នុង​ប្រទេសកាណាដា ​មិនបានបង្ហាញ​ដែន​ដីដែល​ចិនអះអាងសិទ្ធិកាន់កាប់ ​រួមមានដូចជា ​តំបន់​ទីបេ​ខាងត្បូង ​កោះតៃវ៉ាន់ ​និងកោះ​នៅសមុទ្រចិនខាងត្បូងនោះឡើយ។​

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនលក់សម្លៀកបំពាក់​ Gap បានលើកឡើងថា ខ្លួន​ “សូមអភ័យអស់ពីចិត្ត​ចំពោះ​កំហុសអចេត្តនានេះ” ហើយថា អាវយឺ​ត​ដែល​បោះពុម្ភខុស​ត្រូវបាន​ប្រមូលពី​ទីផ្សារ​ចិន​មកវិញនិងបំផ្លាញចោលអស់ហើយ​។​

ក្រុមហ៊ុនមួយចំនួន​ផ្សេងៗទៀត​ ដូចជាក្រុមហ៊ុន​ Marriott និងក្រុមហ៊ុន​ Delta Airlines ជាដើម សុទ្ធ​តែបាន​ធ្វើការសូមអភ័យទោសស្រដៀងនេះ ​នៅក្នុងឆ្នាំនេះ​ បន្ទាប់ពី​ព័ត៌មាន​នៅលើគេទំព័រ​របស់​ពួកគេ ​ទំនងជា​ធ្វើ​ឲ្យប៉ះពាល់​ការអះអាងសិទ្ធិកាន់កាប់របស់ប្រទេសចិន​៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *