ទំព័រដើម / កីឡា / Manchester City ដង្ហែពានបង្ហាញដល់អ្នកគាំទ្រ

Manchester City ដង្ហែពានបង្ហាញដល់អ្នកគាំទ្រ

ក្រុមមេឃខៀវ Manchester City បានធ្វើពិធីឆ្លងអបអរពានរង្វាន់ក្របខ័ណ្ឌ Premier League អង់គ្លេស ដែលខ្លួនដណ្ដើមបានរដូវកាលនេះ ដោយការដង្ហែបង្ហាញដល់អ្នកគាំទ្ររាប់ម៉ឺននាក់ ដែលនាំគ្នាមកចូលរួមដោយក្ដីរំភើបរីករាយ នៅក្រុងមែនឆេសស្ទ័រ។

កីឡាករទាំងអស់បាននាំគ្នារាំលេង នៅលើឡានបើកដំបូល ដោយមានទាំងលើកពានរង្វាន់ និងស្រែកច្រៀងចម្រៀងអមជាមួយដែរ​ ខណៈនៅផ្នែកខាងក្រោម សម្លែងហ៊ោកញ្ជ្រៀវរបស់អ្នកគាំទ្រដែលមានសម្លៀកបំពាក់តែមួយពណ៌ និងមើលទៅហាក់បីដូចជាផ្ទៃសមុទ្រនោះ កំពុងកងរំពង ដែលនេះបញ្ជាក់ថាពួកគេពេញចិត្តនឹងភាពជោគជ័យនៃក្រុមរបស់ខ្លួន។

ក្រោយក្លាយជាជើងឯករដូវកាលនេះ Man City បានបំបែកនូវកំណត់ត្រាជាច្រើនក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេស រួមមានជាក្រុមដំបូងគេរកបាន១០០ពិន្ទុ ជាក្រុមទី១ ដែលរកគ្រាប់បាល់បានច្រើនបំផុតរហូតដល់​១០៦គ្រាប់ នៅ Premier League ជាក្រុមដែលឈ្នះច្រើនបំផុតរហូតដល់៣២ប្រកួត និងជាក្រុមដែលមានគម្លាតពីក្រុមរងជើងឯកឆ្ងាយបំផុត ដល់ទៅ១៩ពិន្ទុ។

៣ពិន្ទុចុងក្រោយដែលក្រុមលោក Pep Guardiola ដណ្ដើមបាន គឺបានមកពីការប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ Southampton ១-០ ដែលមួយគ្រាប់នោះ ធ្វើបានសម្រេចដោយ Gabriel Jesus នៅនាទីចុងក្រោយនៃការប្រកួតតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *