ទំព័រដើម / កីឡា / Thomas Tuchel នឹងដឹកនាំ Paris St Germain បន្តពី Unai Emery

Thomas Tuchel នឹងដឹកនាំ Paris St Germain បន្តពី Unai Emery

ក្រុមអ្នកមាននៅបារាំង Paris Saint-Germain (PSG) បានសម្រេចតែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួនហើយ ដោយផ្ដល់កិច្ចសន្យារយៈពេល២ឆ្នាំ ហើយបុរសសញ្ជាតិអាល្លឺម៉ង់ នឹងមកអង្គុយកៅអីលោក Unai Emery ដែលចុះចេញ នៅបញ្ចប់រដូវកាលនេះ។

Tuchel អត់មានដឹកនាំក្រុមណាឡើយ ចាប់តាំងពីចែកផ្លូវជាមួយក្រុម Borussia Dortmund រយៈពេល១២ខែកន្លងទៅ ខណៈដែលនៅជាមួយក្រុមយក្សអាល្លឺម៉ង់​២ឆ្នាំ លោកជោគជ័យមែនទែន ក្នុងនោះជួយឱ្យក្រុមឈ្នះពាន German Cup រដូវកាល ២០១៦-២០១៧ តែសមិទ្ធផលនេះមិនអាចរក្សាតំណែងរបស់លោកបានដែរ ព្រោះចុងក្រោយនៅតែត្រូវបានបញ្ចប់តួនាទីដដែល ដោយសារមិនចុះសម្រុងជាមួយថ្នាក់ដឹកនាំខាងលើរបស់ក្លិបរឿងលក់កីឡាករសំខាន់ៗ។

ក្រោយទទួលបានតួនាទីនេះ លោក Thomas Tuchel សង្ឃឹមថាខ្លួននឹងអាចនាំភាពជោគជ័យមកឱ្យ PSG ជាមួយនឹងការឈ្នះពានទាំងក្នុងស្រុក និងក្រៅស្រុក ខណៈ Unai Emery ធ្វើបានសម្រេចតែក្នុងស្រុកប៉ុណ្ណោះ ដោយការឈ្នះពានដល់ទៅ៣ មានដូចជា Ligue 1 និងពានលំដាប់បន្ទាប់ពីរផ្សេងទៀត  តែនៅក្របខ័ណ្ឌអឺរ៉ុបវិញ លោកមិនអាចធ្វើបានឡើយ​ ដោយឡើងបានត្រឹមវគ្គ១៦ចុងក្រោយ ហើយក៏ធ្លាក់ដោយសារក្រុមយក្សអេស្ប៉ាញ Real Madrid

Leave a Reply

Your email address will not be published. Required fields are marked *