ទំព័រដើម / ព័ត៌មានជាតិ / ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជាបាន​ធ្លាក់​ចុះ​នៅ​ចុងត្រីមាសទី ១ ឆ្នាំ ២០១៨

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជាបាន​ធ្លាក់​ចុះ​នៅ​ចុងត្រីមាសទី ១ ឆ្នាំ ២០១៨

ភ្នំពេញ: អ្នកជំ​នាញខាងនាំចេញអង្ករកម្ពុជាសន្និដ្ឋានថា បាន​ធ្លាក់​ចុះ​នៅ​ចុងត្រីមាសទី ១ ឆ្នាំ ២០១៨នេះ ដោយសារតែ​បរិមាណអង្ករ​កម្ពុជាបានអស់ពីស្តុក។

      លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍បានប្រាប់​ទូរទស្សន៍​រស្មីហង្សមាសនៅថ្ងៃទី១៥ឧសភានេះថា ៖ការ​នាំ​ចេញ​អង្ករ​បន្ត​ធ្លាក់​ចុះនៅដើមខែឆ្នាំ​នេះ ដោយសារ​ក្រុមហ៊ុននាំចេញអង្ករបាន​សម្រុក​នាំ​ចេញ​ច្រើន តាំងពីចុងឆ្នាំ មុន និង ដើមឆ្នាំ ២០១៨ នេះ ដែលបណ្តាលឱ្យ​ស្រូវអង្ករ​អស់ពី​ក្នុង​ស្តុក​ ព្រមទាំងប្រទេសវៀតណាម​បាន​ចូល​មក​ទិញ​ប្រភេទ​ស្រូវ​ធម្មតា ​ដ៏ច្រើនទើប​ធ្វើអោយ​កម្ពុជា​​អត់​អាច​មាន​ស្រូវ​គ្រប់គ្រាន់ក្នុងការនាំចេញ ។

ការនាំចេញអង្ករអាចនឹងឆ្លាក់ចុះបន្តរហូតដល់ឆមាសទី ១ ឆ្នាំ ២០១៨ ប៉ុន្តែនឹង​កើនឡើង​មកវិញ​នៅពេលដែលកម្ពុជាប្រមូលផលស្រូវសែនក្រអូបនៅខែ កក្កដា និង សីហា ឆ្នាំ ២០១៨  ខាងមុខនេះ។ យ៉ាងណាក៏ដោយ ចំពោះតម្លៃនាំចេញអង្ករកម្ពុជា គឺនៅតែរក្សាខ្ពស់ដដែលចំពោះអង្ករ ក្រអូបកម្ពុជា។

លោកពន្យល់បន្ថែមទៀតថា ក្រុមហ៊ុននាំចេញអង្កររំពឹង​ថានឹងបង្កើឃ្លាំងស្តុកអង្ករ​ឲ្យបានច្រើននៅបំណាច់ឆ្នាំនេះ ដើម្បី​ធានាការ​នាំចេញអង្ករអោយបានគ្រប់គ្រាន់។

គួររំលឺកថា នៅ​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​បរទេស​បាន​ធ្លាក់​ចុះ​ស្ទើរ​រាល់​ខែ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ បង្ហាញ​ថា កាលពី​ខែមករា ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស កើនឡើង​២៨% ប៉ុន្តែ​មក​ដល់​ខែកុម្ភៈ ធ្លាក់​ចុះ​២៧%, ខែមីនា ធ្លាក់​ចុះ​១៣% និង​ខែមេសា ធ្លាក់​ចុះ​២៦%​ផង​ដែរ ៕ដោយ សុខ សិទ្ធិការ្យ

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *