ទំព័រដើម / នយោបាយ / សម្តេចតេជោ៖គិតត្រឹមថ្ងៃ១៦ឧសភាមានគណបក្ស៥ត្រូវបានគជបទទួលស្គាល់ផ្លូវការសម្រាប់ចូលរួមការបោះឆ្នោត២៩កក្កដា

សម្តេចតេជោ៖គិតត្រឹមថ្ងៃ១៦ឧសភាមានគណបក្ស៥ត្រូវបានគជបទទួលស្គាល់ផ្លូវការសម្រាប់ចូលរួមការបោះឆ្នោត២៩កក្កដា

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាលថាមានគណបក្សនយោបាយចំនួន៥ត្រូវបានគជបពិនិត្យនិងទទួលស្គាល់ផ្លូវការខណៈថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគឺកាន់តែខិតជិតមកដល់ហើយ គឺនៅតែជាង២ខែទៀតប៉ុណ្ណោះ។

យោងតាមព័ត៌មានបណ្តាគសង្គមហ្វេសប៊ុកសម្តេចអះអាងថា៖មកទល់ថ្ងៃទី ១៦​ឧសភានេះ គឺមានគណបក្សនយោបាយ៥ ។ដូចជា ១.គណបក្សប្រជាជនកម្ពុជា, ២.គណបក្សយុវជនកម្ពុជា, ៣.គណបក្សសញ្ជាតិកម្ពុជា, ៤.គណបក្សខ្មែររួបរួមជាតិ, និង ៥.គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានបំពេញបែបបទត្រឹមត្រូវចុះបញ្ជី និង​​បានទទួលស្គាល់ជាផ្លូវការពី គ.ជ.ប ក្នុងការចូលរួមប្រកួតប្រជែងការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨។

សម្តេចបានបញ្ជាក់ថា៖នៅថ្ងៃទី១៦ឧសភា នេះគឺ គ.ជ.ប និងពិនិត្យសម្រេចទទួលស្គាល់គណបក្សនយោ​បាយមួយចំនួនថែមទៀតដែលបានបំពេញបែបបទត្រឹមត្រូវរួចរាល់ហើយ។ យោងតាមចំនួនគណបក្សនយោបាយដែលបានដាក់ពាក្យចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខនេះរួចហើយ គឺមានគណបក្សនយោបាយចំនួន ២០ ដែល គ.ជ.ប កំពុងពិនិត្យបែបទថាតើបានបំពេញត្រឹមត្រូវរួចរាល់ហើយឬនៅមានខ្វះខាតអ្វី។

ហ្វេសប៊ុកសម្តេចានលើកឡើងថាទន្ទឹមនឹងនេះដែរ បើយើងប្រៀបធៀបភាគរយនៃការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា និងសហ​គមន៍​អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក គឺអ៊ឺរ៉ុបមានប្រជាពលរដ្ឋទៅបោះឆ្នោតក្នុងរង្វង់ ៣០% ក៏អាចទទួលយកបាន រីឯសហរដ្ឋ​អាមេរិកគឺមានពលរដ្ឋទៅបោះឆ្នោតតែក្នុងរង្វង់៤០%ប៉ុណ្ណោះ។

ប៉ុន្តែចំពោះកម្ពុជា គឺមានពលរដ្ឋជាង៦៩%ទៅបោះឆ្នោត។ នេះគឺបង្ហាញច្បាស់អំពីការរីកចម្រើននៃលទ្ឋិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសយើងមិនដូចការបកស្រាយដោយជនអគតិមួយចំនួនឡើយ។ ច្បាស់ណាស់ គឺគ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនអោយទៅបោះឆ្នោតទេ មានតែជនអគតិដែលមានបំណងបំផ្លិចបំផ្លាញលទ្ឋិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាចធ្វើដូច្នេះ។

សម្តេចតេជោបានសរសេរថា៖”សូមបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទៅបោះឆ្នោតនៅក្នុងថ្ងៃបោះ ឆ្នោត ទី ២៩ ខែ កក្កដា ឆ្នំ ២០១៨ ខាងមុខទាំងអស់គ្នា”។”អរគុណបងប្អូន និងកូនក្មួយដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ ហើយបន្តបោះឆ្នោតអោយ គណបក្សប្រជាជន ដើម្បីខ្ញុំមានឱកាសដឹកនាំប្រទេសជាតិដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍគង់វង្សយូរអង្វែង”៕

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *