ទំព័រដើម / កីឡា / ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា ការឈ្នះមេដាយរបស់ តេក្វាន់ដូ ITF ពីជើងឯកអាស៊ី ជាជោគជ័យសម្រាប់ជាតិ និងប្រជាជន

ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា ការឈ្នះមេដាយរបស់ តេក្វាន់ដូ ITF ពីជើងឯកអាស៊ី ជាជោគជ័យសម្រាប់ជាតិ និងប្រជាជន

តេក្វាន់ដូ ITF៖ បន្ទាប់ពីដំណើរវិលត្រឡប់របស់ប្រតិភូកីឡាករ កីឡាការិនីតេក្វាន់ដូ ITF មកដល់មាតុប្រ ទេសរបស់ខ្លួនវិញ កាលពីម្សិលមិញ, ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធបានរៀបចំធ្វើសន្និ សីទសារពត៌មានស្តីពីកត្តានានា ដែលជំរុញឲ្យឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធិ២១វិញ្ញាសាពីព្រឹត្តិការណ៍ កីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកទ្វីបអាស៊ី នៅប្រទេសម៉ុងហ្គោលី ដោយមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបាន ចាត់ទុកថា នេះជាភាពជោគជ័យដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនទូទាំងប្រទេស។

ថ្លែងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន, ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ភាពជោគជ័យរបស់អត្តពលិកតេក្វាន់ដូ ITF​ ដែលឈ្នះពីព្រឹត្តិការណ៍អន្តរ ជាតិមួយនេះ គឺកើតចេញពីការដឹកនាំដោយភាពម៉ឺងម៉ាត់ពីប្រធានសហព័ន្ធ លោក កែវ រ៉េមី ដែលឯកឧត្តម បានខិតខំកែសម្រួលរចនាសម្ព័ន្ធដឹកនាំយ៉ាងត្រឹមត្រូវ រហូតធ្វើឲ្យតេក្វាន់ដូមានលទ្ធភាពប្រជែងបានមេដាយ យ៉ាងច្រើនមកជូនជាតិ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នាពេលនេះ។ ឯកឧត្តមបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការគាំទ្រលើកស្ទួយតេក្វាន់ដូ ITF ឆ្ពោះទៅប្រជែងដណ្តើមមេដាយលើឆាកអន្តរជាតិ នានា នាពេលខាងមុខទៀត ជាពិសេសគឺការខិតខំក្នុងដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា មានប្រសាន៍ដែរថា កត្តាដែលជំរុញឲ្យ តេក្វាន់ដូ ITF កម្ពុជាទទួលបានជោគជ័យដ៏ធំធេង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលីលើកនេះ ដោយអាស្រ័យដោយមានការរួមចំណែកគាំទ្រពីក្រុមហ៊ុនដៃគូរបស់សហព័ន្ធ ការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្វឹកដែលជាអ្នកបណ្តុះបណ្តាលផ្ទាល់ ហើយការ ជ្រោមជ្រែងទាំងនេះហើយគឺជាកក្តាជំរុញលើកទឹកចិត្តឲ្យអត្តពលិកខិតខំប្រឹងប្រែង ក្នុងការប្រជែងដណ្តើមយក មេដាយមកជូនជាតិ។ ប្រធានសហព័ន្ធជឿជាក់ថា នៅពេល ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ តេ ក្វាន់ដូITFកម្ពុជានឹងឈ្នះមេដាយយ៉ាងច្រើនជាក់ជាមិនខាន តាមរយៈការវាស់ស្ទង់កម្រិតបច្ចេកទេស ដែលបាន ធ្វើឡើង នៅក្នុងការប្រកួតជើងឯកតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជើងឯកអាស៊ី នៅក្នុងឆ្នាំ២០១៨នេះ។

យោងតាមប្រកាសអន្តរក្រសួងស្តីពីប្រាក់រង្វាន់ជ័យលាភី កម្រិតជើងឯកអាស៊ីនេះ គឺ​មេដាយ​មាស១ គ្រឿង ទទួលបានចំនួន ១៦លាន​រៀល, ប្រាក់១គ្រឿង ទទួលបានចំនួន ១៣លាន​រៀល និង​សំរឹទ្ធ១គ្រឿង ១១ លាន​រៀល ដោយពិធីប្រគល់និងទទួលប្រាក់រង្វាន់នេះគ្រោងនឹងធ្វើឡើង នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ក្រោមការអនុញ្ញាតពីសម្តេចតេជោនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *