ទំព័រដើម / កីឡា / កីឡាការិនី ស៊ន សៀវម៉ី ចេញទៅប្រកួតជើងឯកអាស៊ីនៅវៀតណាម មុនចេញទៅប្រកួត អាស៊ីហ្គេម នៅឥណ្ឌូនេស៊ី

កីឡាការិនី ស៊ន សៀវម៉ី ចេញទៅប្រកួតជើងឯកអាស៊ីនៅវៀតណាម មុនចេញទៅប្រកួត អាស៊ីហ្គេម នៅឥណ្ឌូនេស៊ី

តេក្វាន់ដូWTF៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និយាយក្នុងពេលហ្វឹកហាត់ថា ឆ្នាំនេះមានការប្រកួត ច្រើនណាស់ ហើយការប្រកួតដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺការប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេ ស៊ី នាខែសីហា ខាងមុខ ប៉ុន្តែមុនហ្គេម នៅអាស៊ីចូលមកដល់ នាងត្រូវចូលរួមប្រកួតជើងឯកតេក្វាន់ដូទ្វីបអាស៊ី នៅប្រទេសវៀតណាមជាមុនសិន។

ដោយសារការប្រកួតកីឡាអាស៊ីនេះហើយទើបធ្វើឲ្យកីឡាការិនីរូបនេះក្លាយជាវីរៈកីឡាការិនី ព្រោះនាង ជាជនជាតិខ្មែរដំបូងគេ ដែលដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាអាស៊ី ASIAN Games។ ជាមួយនឹង ការដណ្ដើមបានមេដាយមាសនេះកីឡាការិនីរូបនេះ ក៏បានឈ្នះក្នុងការប្រកួតជម្រុះ ដើម្បីចូលរួមប្រកួតកីឡា អូឡាំពិកហ្គេម នៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦ កន្លងទៅទៀតផង។ ពេលនេះក្នុងមួយថ្ងៃ សៀវម៉ី តែងចំណាយពេលហាត់៣ពេលជាមួយគ្រូបង្វឹកជនជាតិកូរ៉េ គឺ លោក ឆយ យ៉ុងសុក។ សៀវម៉ីបាននិ យាយថា បន្ទាប់ពីវះកាត់ជង្គង់រួចរាល់ហើយ អ្វីៗបានវិលមកកាន់ភាពធម្មតាវិញ ប៉ុន្តែបើថ្ងៃណាហក់លោត ច្រើន ជង្គង់ហាក់មានអាការៈស្រៀវដែរតែមិនធ្ងន់ធ្ងរទេ។ សៀវម៉ីបានឲ្យដឹងទៀតថា ឆ្នាំនេះការប្រកួតបើកទូលាយ (Open) នៅសាធារណរដ្ឋកូរ៉េមាន២-៣ប្រកួត ដែលនោះជាឱកាសដើម្បីសាកល្បង និងវាស់ស្ទង់សមត្ថភាព របស់ខ្លួន សម្រាប់ត្រៀមកីឡាអាស៊ី នៅឥណ្ឌូនេស៊ី។

នៅក្នុងខែឧសភាឆ្នាំនេះដែរក៏មានការប្រកួតតេក្វាន់ដូជើងឯកទ្វីបអាស៊ី នៅប្រទេសវៀតណាម Taekwondo ASIAN Championship ដែលព្រឹត្តិការណ៍នេះមានប្រទេសជាង៣០ នៅក្នុងទ្វីបអាស៊ីចូលរួម។ ព្រឹត្តិ ការណ៍សំខាន់មួយទៀតនាខែសីហាគឺព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ី ASIAN Games ដែលកីឡាការិនី ស៊ន សៀវម៉ី មានកាតព្វកិច្ចការពារតំណែងមេដាយមាសរបស់ខ្លួន។ សៀវម៉ី បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រូបនាង។

លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ នៅតែមានជំនឿចិត្តចំពោះសៀវម៉ី ក្នុងការស្វែងរកមេដាយ មាសពីការប្រកួតកីឡាអាស៊ីនេះបានម្ដងទៀតមកជូនជាតិជាក់ជាមិនខាន៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *