ទំព័រដើម / ប្លែកៗ / ការិយាល័យប៉ូលីស ក្នុងរដ្ឋ Wisconsin ភ្ញាក់ផ្អើលរឿងរថយន្ត បុកចូលសាលា

ការិយាល័យប៉ូលីស ក្នុងរដ្ឋ Wisconsin ភ្ញាក់ផ្អើលរឿងរថយន្ត បុកចូលសាលា

កាលពីថ្ងៃម្សិលម៉ិញនេះ ប៉ូលីសក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក បានភាន់ច្រឡំថា​មានរថយន្ត​មួយគ្រឿង បានបុកចូលទៅក្នុងសាលារៀនមួយកន្លែង។

មានគណនីមួយ បានបង្ហោះរូបភាពនៃរឿងរ៉ាវនេះ ចូលទៅក្នុង Facebook ដោយ​សរសេរថា មានរថយន្តមួយគ្រឿង បានបុកធ្លាយចូលទៅក្នុងវិទ្យាល័យ Cumberland។

រឿងរ៉ាវនេះ បានធ្វើឲ្យភ្ញាក់ផ្អើលដល់ប៉ូលីស និងអ្នករស់នៅក្នុងតំបន់ ក្រោយមកក៏មានការ​ពិនិត្យជាក់ស្ដែង ទើបដឹងថា នេះគឺជារឿងបំភាន់គ្មានការពិត។ ជាក់ស្ដែងគឺថាជញ្ជាំង​សាលា​ត្រូវបានបិតស្កុតខ្មៅ រថយន្តត្រូវបានលើកយកទៅដាក់ និងមានការពង្រោយដុំឥតបន្ថែម។

ក្រោយកើតហេតុប៉ូលីសនិយាយថា សូមអបអរសាទវិទ្យាល័យ Cumberland សម្រាប់ឆ្នាំ​២០១៨ ដែលបានបំភាន់ស្ទើរតែដូចការពិតទៅហើយ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *