ទំព័រដើម / ព័ត៌មានជាតិ / ​មជ្ឈ​មណ្ឌល​​អន្តរ​​ជាតិ​​ស្រាវ​ជ្រាវ​និង​តំកល់​ឯក​សារ​អង្គរ របស់​អាជ្ញា​ធរ​អប្ស​រា​​​បើក​កម្ម​វិធី​​អប់​រំ​កុមារ​​ជាង​១០០​នាក់​ក្នុង​តំបន់​​អង្គរ​អំពី​​តម្លៃ​បេ​តិ​កភណ្ឌ​​​

​មជ្ឈ​មណ្ឌល​​អន្តរ​​ជាតិ​​ស្រាវ​ជ្រាវ​និង​តំកល់​ឯក​សារ​អង្គរ របស់​អាជ្ញា​ធរ​អប្ស​រា​​​បើក​កម្ម​វិធី​​អប់​រំ​កុមារ​​ជាង​១០០​នាក់​ក្នុង​តំបន់​​អង្គរ​អំពី​​តម្លៃ​បេ​តិ​កភណ្ឌ​​​


​មជ្ឈ​មណ្ឌល​​អន្តរ​ជាតិ​​ស្រាវ​ជ្រាវ​​និង​តំកល់​ឯក​សារ​អង្គរ របស់​អាជ្ញាធរអប្សរា ​កំពុង​បើក​វគ្គ​​អប់​រំ​​កុមារ​​ជាង​១០០នាក់ ដែលរស់នៅ​ភូមិស្រះស្រង់​នៃតំបន់អង្គរ ឱ្យស្គាល់ពី​បេតិកភណ្ឌ​ ក្នុងគោលបំ​ណង​បណ្ដុះ​​​គំនិតកុមារទាំងនោះ ឱ្យស្គាល់ពីសម្បត្តិវប្បធម៌ដ៏មានតម្លៃ​របស់ខ្លួន ព្រមទាំងបណ្ដុះនិ​ស្ស័យ​របស់ពួកគេ ឱ្យ​ក្លាយខ្លួនទៅជាអ្នកស្រាវជ្រាវវ័យក្មេង​​ នៅពេលអនាគត។​
កម្មវិធីអប់រំ​បេតិកភណ្ឌ​នេះ មានរយៈពេល​៦ខែ​ចាប់ពី​ថ្ងៃទី១០ខែ​ឧសភា​ រហូតទៅដល់ខែ​សី​ហា​ឆ្នាំ​២០១៨​។​
អនុប្រធាន​មជ្ឈ​មណ្ឌល​​អន្តរ​ជាតិ​​ស្រាវ​ជ្រាវ​​និង​តំកល់​ឯក​សារ​អង្គរ​ លោក អ៊ឹម សុខរិទ្ធី​មាន​ប្រ​សាសន៍​នៅរសៀល​ថ្ងៃពុធទី១៦​ខែឧសភា​ថា​អាជ្ញាធរអប្សរា​ បានសហការជាមួយ​អង្គការឈ្មោះ​គាំ​ពារ​កេរ្តិ៍​មត៌ក បានរៀបចំគំរោង​អប់រំកុមារ​អំពីបេតិកភណ្ឌ​នេះ​ឡើង​។​
​គំរោង​​អប់​រំ​កុមារ​​​ស្ដីពីបេតកភណ្ឌ​ បាន​ចាប់ផ្ដើមឡើងតាំងពី​ឆ្នាំ​២០០៧មកម៉្លេះ ដែលកាល​ណោះ​ អាជ្ញាធរអប្សរា បានសហការជាមួយ​​វិទ្យាស្ថាន​នៃប្រទេសថៃ ​ធ្វើការស្រាវជ្រាវទៅលើ​ផ្លូវបុរា​ណ​មួយខ្សែ ចេញពីតំបន់អង្គរ ឆ្ពោះ​ទៅកាន់ប្រាសាទភិម៉ាយ ដែលបច្ចុប្បន្ន​​ស្ថិត​ក្នុង​ប្រទេសថៃ​ទៅ​ហើយ​។ បន្ទាប់ពីស្រាវជ្រាវផ្លូវបុរាណ​១ខ្សែ​នោះ រកឃើញ​ស្លាកស្នាម​និង​វត្ថុតាងជាច្រើន​ សេសសល់​ពីមនុស្ស​ជំនាន់ដើមមក គឺ​កម្ពុជានិងថៃ ក៏បានចាប់ផ្ដើម​កម្មវិធី​អប់រំ ទាំងពលរដ្ឋខ្មែរនិងថៃ ដែលរស់
នៅ​តាមបណ្ដោយផ្លូវបុរាណនោះ ឱ្យស្គាល់ពីប្រវត្តិសាស្ត្រ​និងពីតម្លៃ​នៃវប្បធម៌​ទាំងនោះ​។ប៉ុន្តែការ​បង្រៀនកាលណោះ មិនមែនឧបត្ថម្ភ​ដោយអង្គការ គាំ​ពារ​កេរ្តិ៍​​មត៌ក​ទេ។​​
​​កាលពី​​៥ឆ្នាំ​មុន​ អាជ្ញាធរអប្សរា ដែលសហការជាមួយ​អង្គការ គាំ​ពារ​កេរ្តិ៍​មត៌ក​ ធ្លាប់​បាន​យក​កម្មវិធីអប់រំបេតិកភណ្ឌ​នេះ ទៅបង្រៀនដល់កុមារមួយចំនួន នៅឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទា​យមានជ័យ ដែលរស់នៅជិតប្រាសាទបន្ទាយឆ្មារ និងកុមារមួយផ្នែកទៀត​នៅ​ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែល​នៅជិតប្រាសាទសំបូរព្រៃគុក ឱ្យ​យល់ដឹងពី​សម្បត្តិវប្បធម៌​ នៅក្នុងតំបន់​។​
មន្ត្រីមជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវនិងតំកល់ឯកសារអង្គរ លោក​ អ៊ឹម សុខរិទ្ធី បញ្ជាក់ថា​រហូ​ត​មកដល់ឆ្នាំ​២០១៨​នេះ ​​គេបានបណ្ដុះ​បណ្ដាលកុមារនៅថ្នាក់​បឋមសិក្សា ថ្នាក់​​​​អនុវិទ្យាល័យ​និង​សិស្សថ្នាក់វិទ្យាល័យ​​​​ចំនួន​ប្រមាណ​១៣​០​នាក់​ហើយ ឱ្យ​យល់​ដឹងអំពី​បេតិកភណ្ឌ​៕ដោយ៖ហង្ស សាវយុត​

Leave a Reply

Your email address will not be published. Required fields are marked *