ទំព័រដើម / ព័ត៌មានជាតិ / រាជរដ្ឋាភិបាល​ សំរេចចេញផ្សាយ​ក្រដាសប្រាក់ថ្មី ប្រភេទ ២០០០០(ពីរម៉ឺន)រៀល

រាជរដ្ឋាភិបាល​ សំរេចចេញផ្សាយ​ក្រដាសប្រាក់ថ្មី ប្រភេទ ២០០០០(ពីរម៉ឺន)រៀល


រាជរដ្ឋាភិបាល​ សំរេចចេញផ្សាយ​ក្រដាសប្រាក់ថ្មី ប្រភេទ ២០០០០(ពីរម៉ឺន)រៀល
រាជរដ្ឋាភិបាលកម្ពុជា បានសំរេចចេញផ្សាយ​នូវក្រដាស​ប្រាក់​២ម៉ឺនរៀល ប្រភេទថ្មី នៅ​ថ្ងៃ​ពុធ​ទី​១៦ខែ​ឧសភា​នេះ​។​
អនុក្រិត្យ​ស្ដីពីការចេញផ្សាយ​ធនប័ត្រ​ប្រភេទ​២០០០០(ពីរម៉ឺន)រៀល​គំរូថ្មី របស់ប្រមុខរដ្ឋាភិ​បា​ល​​ចុះ​ថ្ងៃ​ទី​១៦ខែ​ឧសភា​ បញ្ជាក់ថា​អនុញ្ញាតិ ឱ្យចេញផ្សាយ​ធ្វើចរាចរណ៍​ និងប្រើប្រាស់​ទូទាំងព្រះរា​ជាណាចក្រ​កម្ពុជា​។​​
​សេចក្តីសំរេចរបស់រដ្ឋាភិបាល បានណែនាំ​ឱ្យ​ធនាគារជាតិ​​នៃកម្ពុជា ត្រូវ​ចេញប្រកាស​និង​ផ្សព្វផ្សាយ​​អំពីក្រដាសប្រាក់២០០០០រៀល​ប្រភេទថ្មីនេះ​។​
​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា បានចេញប្រកាស​នៅថ្ងៃទី១៦​ខែ​ឧសភានេះ​​ថា​ក្រដាស​ប្រា​ក់​២០០០០រៀល​ប្រភេទថ្មី គឺ​មាន​បណ្ដោយ​១៥៥មីលីម៉ែត្រ​និងទទឹង​៧២​មីលីម៉ែត្រ ហើយវាមាន​ពណ៌ផ្កាឈូក ពណ៌ស៊ីជំពូ​​និងពណ៌ត្នោត​។​​
ផ្នែកកណ្ដាល ​ខាងស្ដាំនៃក្រដាសប្រាក់​ មានព្រះឆាយាល័ក្ខណ៍ របស់ព្រះមហាក្សត្រ​នរោត្តម​សីហមុនី ។

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *