ទំព័រដើម / សន្តិសុខសង្គម / កម្មកររោងចក្រដាយយាំុងជាង៤០០នាក់ផ្ទុះកូដកម្មបន្ទាប់ពីថៅរោងចក្រអះអាងថាក្ស័យធុន

កម្មកររោងចក្រដាយយាំុងជាង៤០០នាក់ផ្ទុះកូដកម្មបន្ទាប់ពីថៅរោងចក្រអះអាងថាក្ស័យធុន

ភ្នំពេញ ៖ ​កម្មករ​របស់​រោងចក្រ​កាត់ដេរ​ដាយ ​យ៉ាំង ប្រមាណជាជាង៤០០នាក់បាននាំគ្នាលើបដាមានទាំងរូបសម្តេចតេជោនិងរូបសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ាន់នីហ៊ុនសែនឈរនៅមុខរោងចក្រសុំឱ្យអ្នកពាក់ពន្ធ័ជួយអន្តរាគមន៍ បន្ទាប់​ពី​ថៅកែ​រោងចក្រ​ប្រកាស ក្ស័យ​ធន់ ហើយ​ព្រមទាំង​ប្រកាស​ព្យួរ​ការងារ​២​ខែ​ហើយ ដោយ​មិន​ទាន់​ដោះស្រាយ​រឿង​ប្រាក់ខែ​ពួក​គាត់ ។

ការផ្ទុះកូដកម្មនោះនៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨មា​នទី​តាំងនៅ​ផ្លូវជាតិ​លេខ​៥ នៅ​ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

បើតាមប្រភពពី កម្មករ​តវ៉ា​នោះ​ឱ្យដឹងថាការតវ៉ាធ្វើឡើងតាំងពី​ថ្ងៃ​ទី​៣០ ខែ​មិ​នា​កន្លង​មក​ម្ល៉េះ ប៉ុន្តែធ្វើនៅ​តែ​ក្នុង​រោងចក្រ​ប៉ុណ្ណោះហើយនៅ​ព្រឹក​ថ្ងៃទី១៦ឧសភាម៉ោង​ប្រមាណ​៧​ដល់​៨​ព្រឹកកម្ម​ករ​បាន​ប្រមូលផ្តុំ​គ្នា​ម្តងទៀត។

ដោយ​មាន​លើក​បដា និង​សរសេរ​អក្សរ​ព្រោងព្រាត ​ព្រមទាំង​មាន​លើក​រូប​សម្តេច​ទៀត​ផង ហើយ​សុំ​ឲ្យសម្តេច​​ និង​ខាង​ក្រសួង​ការងារ​ឲ្យ​ជួយ​ដោះស្រាយ​អន្តរាគមន៍​បើក​ប្រាក់ខែ​ឲ្យ​កម្មករផង ។ជាពិសេសចំណុច​ដែល​កម្មករ​ទាមទារ​មាន​៣​ដូច ។

ប្រភពបន្តថារោងចក្រ​ខាងលើ​បាន​ដំណើរការ​ជិត​២០​ឆ្នាំ​មក​ហើយដែលមានថៅ​កែ​ជា​ជនជាតិ​កូរ៉េ ដែល​មិន​មែនបាន​ក្ស័យ​ធុន់ដូចការអះរបស់ថៅកែទេ ពោលគឺ​ប្តូរ​ទីតាំងថ្មី ទៅ​ភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គ​ឈ្មួ​ល ខេត្តកណ្តាលវិញ ហើយ​រោងចក្រ​បើក​ថ្មី​នោះ​ឈ្មោះ តេ​យ៉ុ​ង ។

​ ប្រភពបន្តពួកគាត់មិនចង់ធ្វើដូកកម្មឬបាតុកម្មអីទេប៉ុន្តែគឺសុំថៅរោងចក្រផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ដោយសំានូមពរតែ៣ចំណុចប៉ុណ្ណោះ ទី​១- ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​ឈ្មួ​ល​ខែ​មិ​នា ឆ្នាំ​២០១៨ ។

ទី​២- ទាមទារ​ឲ្យ​ក្រុមហ៊ុន​បង់ប្រាក់​ឈ្មួ​ល​១០០​ភាគរយ​ ដល់​កម្មករ​ក្នុង​ខែមេសា ខែឧសភា ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន​បាន​ព្យួរការងារ​ខុសច្បាប់ ។ ទី​៣- ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់ខែ​បំណាច់ ផ្តាច់​កិច្ចសន្យាការងារ​ជូន​កម្ម​កករ តាម​អតីត​ការងារ​កម្មករ​នីមួយ​ៗ ។

បន្ទាប់ពីផ្ទុះការតវ៉ាចេញមកក្រៅរបងរោងចក្រ គេឃើញមានអាជ្ញាធរខណ្ឌឫស្សី​កែវនិងតំណាងរោងបានចេញមុខមកសន្យាជាមួយកម្មករកម្មការរិនីថានឹងយករឿងនេះទៅដោះស្រាយនៅក្រសួងការងារនៅថ្ងៃ១៨ឧសភាខាងមុខ ៕កែវ ឈីម

Leave a Reply

Your email address will not be published. Required fields are marked *