ទំព័រដើម / សន្តិសុខសង្គម / តម្លៃសន្តិសុខអនាម័យឡើងថ្លៃអាជីវករតវ៉ាប្រធានផ្សារបិទចរន្តភ្លើងរំខានដល់ការលក់ដូរ

តម្លៃសន្តិសុខអនាម័យឡើងថ្លៃអាជីវករតវ៉ាប្រធានផ្សារបិទចរន្តភ្លើងរំខានដល់ការលក់ដូរ

ភ្នំពេញ ៖ អាជីវករ អ្នកលក់ដូរនៅផ្សារឯករាជ្យ២ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ខណ្ឌពោធិសែនជ័យប្រមាណជាង១០០នាក់ផ្ទុះការតវ៉ាក្នុងចំណោម​តូបលក់ដូរសរុបជាង២០០តូប ដោយសារតម្លៃ សន្តិសុខ អនាម័យប្រចាំខែឡើងថ្លៃលើសពីធម្មតា ។

បងប្អូនអាជីវករមិនយល់ព្រម ត្រូវបានប្រធានផ្សារ បញ្ជាឲ្យបិទ ផ្តាច់ចរន្តអគ្គីសនីក្នុងផ្សារចោល រំខានដល់ការលក់ដូររបស់ពួកគាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្សារឯករាជ្យ២ ។

តាមបងប្អូនអាជីវករ បានឲ្យដឹងទាំងត្អូញត្អែថាជាធម្មតា តម្លៃសេវា លើផ្នែកសន្តិសុខអនាម័យប្រចាំខែក្នុង១ខែបង់ចំនួន២០ដុល្លារហើយអាជីវករទាំងចំនួនជាង​២០០តូប អាចទទួលយកបាន ស្រាប់តែមកដល់ក្នុងខែមេសា បែជាប្រធានផ្សារ តម្លើងថ្លៃតម្លៃសេវាខាងលើ ឡើងទៅដល់ចំនួន២៥ដុល្លារ។

ជាតម្លៃមួយធ្វើឲ្យអាជីវករប្រឈមនឹងបញ្ហា ម្យ៉ាង ផ្សារខាងលើស្ងាត់ លក់ដូរមិនសូវដាច់ផង ពោលបានតែថ្ថៃសៅរ៍ អាទិត្យ កម្មកររោងចក្រឈប់សម្រាក ជាហេតុធ្វើឲ្យបងប្អូនអ្នកលក់ដូរមិនពេញចិត្តនូវការតម្លើងថ្លៃនេះ រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ខឹងអាជីវករមិនព្រមបង់លុយ។

បែរជាប្រធានផ្សារបញ្ជាឲ្យអ្នកមើលការផ្សារ បិទផ្តាច់ចរន្តអគ្គីសនីចោល រំខានដល់ការលក់ដូររបស់បងប្អូន បង្កឲ្យភ្ញាក់ផ្អើល អាជ្ញាធរចុះទៅសម្របសម្រួល ។ ពលរដ្ឋសំណូមពរ សូមរក្សានូវតម្លៃសេវា សន្តិសុខ អនាម័យឲ្យនៅដដែល ។

បញ្ហាខាងលើមិនបានជួបសុំការបំភ្លឺពីខាងគណៈគ្រប់គ្រងផ្សារឡើយពុំមានវត្តមាននៅកន្លែងកើតហេតុ ខណៈដែលអាជ្ញាធរ ចៅសង្កាត់ចោមចៅ៣ចៅសង្កាត់​រង ចុះទៅសម្របសម្រួលជាមួយអ្នកមើលការខុសត្រូវ ដើម្បីបើកចរន្តអគ្គីសនី​ជូនបងប្អូនអាជីវករវិញ រងចាំចរចាពេលក្រោយ ៕សួយ សុភា

Leave a Reply

Your email address will not be published. Required fields are marked *