ទំព័រដើម / សន្តិសុខសង្គម / ប្រជាពលរដ្ឋប្រទះឃើញរថយន្តកុងតៃន័រ៥ថ្ងៃហើយរកម្ចាស់មិនឃើញ

ប្រជាពលរដ្ឋប្រទះឃើញរថយន្តកុងតៃន័រ៥ថ្ងៃហើយរកម្ចាស់មិនឃើញ

ភ្នំពេញ៖រថយន្តកុងតៃន័រមួយគ្រឿង ម៉ាក DAEWOO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2775 ត្រូវបានគេប្រទះឃើញចំនួន៥ថ្ងៃកន្លងមកហើយ ដែលគេ​យក​មកផ្លុងចោល នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ មុខក្រុមហ៊ុនលក់គ្រឿងចក្រ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ រកម្ចាស់មិនឃើញនៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ខាងសន្តិសុខក្រុមហ៊ុន លក់គ្រឿងចក្រ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវរកម្ចាស់ ។

តាមសន្តិសុខយាមប្រចាំនៅក្រុមហ៊ុនលក់គ្រឿងចក្រ បានឲ្យដឹងថា រថយន្តមួយគ្រឿងខាងលើឃើញបើកយកមក ចតទុកចោលលើផ្លូវបេតុងជាប់សួន ចិញ្ចើមផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨មកម្លេះ ។

អ្នកបើកបរក្រោយពីឈប់រថយន្តហើយ សូម្បីតែកញ្ចក់ទ្វារមិនបិទផង ហើយដើរចាកចេញទៅបាត់ រងចាំម្ចាស់មកយកវិញ មួយថ្ងៃបាត់ ២ថ្ងៃបាត់ រហូតមកដល់ល្ងាចថ្ងៃនេះទៅហើយ នៅតែមិនឃើញម្ចាស់មកយករថយន្តចេញទៀត ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ដើម្បីស្រាវជ្រាវរកម្ចាស់ ៕សួយ សុភា

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *