ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រី៖”កម្លាំងកងរាជអាវុធហត្ថទាំងអស់មានតួនាទីចូលរួមការបោះឆ្នោតក្រៅពីភារកិច្ច”

មន្ដ្រី៖”កម្លាំងកងរាជអាវុធហត្ថទាំងអស់មានតួនាទីចូលរួមការបោះឆ្នោតក្រៅពីភារកិច្ច”

ខេត្តបន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថមានតួនាទីបោះឆ្នោតទាំងអស់គ្នាជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរ។នេះបើតាមមេបញ្ជាការបានលើកឡើងក្នុងវគ្គបំប៉នជំនាញការពារសន្តិសុខបោះឆ្នោតកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្គ្រដែលត្រូវធ្វើនៅពេលខាងមុខនេះដោយបានការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអោយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមានចំនួន១០០នាក់ បើកវគ្គបំប៉នជំនាញស្តីភារកិច្ចការពារសន្តិសុខនិងរក្សាសណ្តាប់ធ្នាប់ក្នុងយុទ្ធនាការឃោនានិងថ្ងៃបោះឆ្នោត។
លោកបានបញ្ជាក់ថា៖ក្រោយពីតួនាទីភារកិច្ចកងកម្លាំងការពារសន្តិសុខនិងរក្សាសណ្តាប់ធ្នាប់ការពារបោះឆ្នោត គឺកម្លាំងត្រូវមានកាតព្វកិច្ចជាប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដាក់វិធានការដល់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងវគ្គបំប៉នជំនាញការពារសន្តិសុខបោះឆ្នោតទទួលបានជោគជ័យនិងលើកទុកចិត្តជ័យលាភីលេខ១ទទួលថវិការ៥លានរៀល លេខ២ទទួលថវិការ៣លានរៀល លេខ៣.ទទួលថវិការ២លានរៀល៕(ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *