ទំព័រដើម / ព័ត៌មានជាតិ / ខេត្តបន្ទាយមានជ័យមានផ្ទៃដីសហគមន៍ការពារបរិស្ថានធម្មជាតិកើនដល់ជាង១៥២២០ហិចតា

ខេត្តបន្ទាយមានជ័យមានផ្ទៃដីសហគមន៍ការពារបរិស្ថានធម្មជាតិកើនដល់ជាង១៥២២០ហិចតា

ខេត្តបន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យមានមាន១៤សហគមន៍ស្មើផ្ទៃដី១៥.២២០ហិតាដែលកំពុងការពារព្រៃបរិស្ថានធម្មជាតិនៅថ្ងៃទី១៦ខែឧសភាឆ្ន៊ា២០១៨នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យមាន៩ស្រុក.ក្រុងហើយមាន១៤សហគមន៍ស្មើផ្ទៃដី១៥.២២០ហិតាក្នុងនៅមានស្រុកភ្នំស្រុក៣សហគមន៍ផ្ទៃដី១២.៦៥០ហិតា(មានផ្ទៃគោកនិងផ្ទៃទឹក)ក្នុងនោះមានសហគមន៍ព្រៃឈើ សហគមន៍ធម្មជាតិ សហគមន៍នេសាទស្រុកម៉ាឡៃមាន៥សហគមន៍ស្មើផ្ទៃដី៥០០ហិតាស្រុកថ្មពួក៦សហគមន៍ស្មើផ្ទៃដី២.០៧០ហិតា។
លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖កិច្ចប្រជុំពិភាក្សារឿងព្រៃសហគមន៍នេះដើម្បីពង្រឹងការងារការព្រៃឈើដែនសហគមន៍ព្រៃឈើអោយបានគង់វង់ដែលជាតំបន់អេកូធម្មជាតិផ្តល់សារៈសំខាន់ដល់ប្រជាពលរដ្ឋនិងប្រទេសជាតិអោយប្រសើរឡើងថែមទៀត។
លោកបានបញ្ជាក់ថា៖តំបន់សហគមន៍ព្រៃឈើដែលត្រូវបានប្រជាពលរដ្ឋរស់នៅហើយត្រូវបញ្ចូលគាត់ក្នុងសហគមន៍ព្រៃឈើដើម្បីអោយពួកគាត់ចូលចំណែកការពារអភិរក្សព្រៃឈើធម្មជាតិអោយកាន់តែរីកចម្រើនថែមទៀត៕(ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *