ទំព័រដើម / ព័ត៌មានសំខាន់ៗ / មន្ដ្រីជួបប្រជុំគ្នាដាក់វិធានការករណីផលិតផលក្លែងក្លាយក្នុងស្រុកនិងនាំចូលពីប្រទេសជិតខាង

មន្ដ្រីជួបប្រជុំគ្នាដាក់វិធានការករណីផលិតផលក្លែងក្លាយក្នុងស្រុកនិងនាំចូលពីប្រទេសជិតខាង

ខេត្តបន្ទាយមានជ័យ៖មន្ត្រីក្រសួងមហាផ្ទៃបានដាក់វិធានការដល់មន្ត្រីជំនាញត្រូវចាត់វិធានការចំពោះផលិតផលក្លែងក្លាយក្នុងស្រុកនិងនាំចូលពីប្រទេសជិតខាង។នេះបើតាមមន្ដ្រីបានចូលរួមកិច្ចប្រជុំពិភាក្សាការងារបន្ទាន់នៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យមានច្រកសេដ្ឋកិច្ចចំនួន៣កន្លែងមានច្រកអន្តរជាតិ១កន្លែងនិងច្រកតំបន់ព្រំដែន២កន្លែងដែលជាច្រកដោះដូរទំនិញរវាងកម្ពុជា.ថៃ។ហើយរយៈពេលកន្លែងមកមន្ត្រីជំនាញបានយកចិត្តទុកដាក់អនុវត្តន៍ការងារបានល្អប្រសើរដូចជាបង្ក្តាប់បទល្មើសទំនិញគេចពន្ធនិងទំនិញខូចគុណភាពនិងផលិតផលក្លែងក្លាយត្រូវបានចាត់ការតាមច្បាប់។
លោក សុខ សារេត អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានមានប្រសាសន៍ថា៖កិច្ចប្រជុំពិភាក្សាការងារបន្ទាន់ពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយខុសច្បាប់នៅខេត្តបន្ទាយមានជ័យ ដើម្បីអោយគណៈកម្មាធិការបន្តផ្សព្វផ្សាយអប់រំបង្កាទបស្កាត់និងបង្ក្រាបបទល្មើសបទផលិតផលក្លែងក្លាយខុសច្បាប់អោយមានប្រសិទ្ធិភាពខ្ពស់។
លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានមានប្រសាសន៍ថា៖មួយរយៈនេះមានព័ត៌មាននៅប្រទេសជិតខាងពាក់ព័ន្ធផលិតក្លែងក្លាយដែលជាព្រួយបារម្ភចំពោះហានីភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ហើយមន្ត្រីនិងសមត្តកិច្ចជំនាញត្រូវមានវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសផលិតក្លេងក្លាយនិងខុសច្បាប់។
លោកបានបញ្ជាក់ថា៖គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានកំពុងបើកប្រតិបត្តិការបង្ក្រាបផលិតក្លែងក្លាយនិងខុសច្បាប់ទូទាំងប្រទសដែលរួមមានផលិតខូចគុណភាពផលិតផលបន្លំគុណភាព ផលិតផលវេចខ្ចប់ ឬស្តប់ទុកមិនត្រិមត្រូវតាមស្តង់ដាបញ្ចេកទេស និងផលិតផលហួសសុពលភាព នៃការប្រើប្រាស់ និងនាំចូលគ្មានការអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្តកិច្ច និងកំពុងបន្លំលក់និងចរាចរលើទីផ្សារកម្ពុជាដែលផលិតទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាពសង្គម៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *