ទំព័រដើម / ព័ត៌មានជាតិ / ប្រធានក្រុមប្រឹក្សាខេត្តប្រកាសការពារសន្តិសុខនិងសណ្តាប់ធ្នាប់ថ្ងៃបោះឆ្នោតតំណាងរាស្រ្គខាងមុខនេះ

ប្រធានក្រុមប្រឹក្សាខេត្តប្រកាសការពារសន្តិសុខនិងសណ្តាប់ធ្នាប់ថ្ងៃបោះឆ្នោតតំណាងរាស្រ្គខាងមុខនេះ

ខេត្តបន្ទាយមានជ័យ៖ប្រធានក្រុមប្រឹក្សាខេត្តណែនាំដល់កងកម្លាំងសមត្ថកិច្ចត្រូវចូលការពារសន្តិសុខនិងសណ្តាប់ធ្នាប់ថ្ងៃបោះឆ្នោតតំណាងរាស្រ្គខាងមុខ។នេះបើតាមប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងកិច្ចប្រជុំឆ្លងរបាយការនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖លទ្ធផលការងារអំឡុងខែមេសាឆ្នាំ២០១៨កន្លង​មកមន្ត្រីរាជការនិងកងកម្លាំងសមត្ថកិច្ចបានអនុវត្តការងារបានល្អប្រសើទទួលបានជោគជ័យគ្រប់ភារកិច្ច ហើយនៅខែឧសភាឆ្នាំ២០១៨នេះសុំអោយមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនសមត្ថភាពការពារសន្តិសុខនិងសណ្តាប់ធ្នាប់អោយបានល្អប្រសើរ។
លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ណែនាំដល់មន្ត្រីស្ថាប័នសមត្ថកិច្ចត្រូវចូលរួមការពារសន្តិសុខនិងសណ្តាប់ធ្នាប់បោះឆ្នោតខាងមុខនេះទទួលជោគជ័យនិងសុវត្ថិភាព ដើម្បីអោយប្រទេសកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនក្រោមការដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីព្រៈរាជាណាចក្រកម្ពុជា។

លោកបានដាក់វិធានការដល់មន្ត្រីតាមបណ្តាស្រុកនិងក្រុងនិងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមលុបបំបាត់អោយបានច្រករបៀងខុសច្បាប់ទប់ស្កាត់បទល្មើសទំនិញគេចពន្ធ ទំនិញខូចគុណភាព ពលករខុសច្បាប់និងរកចាប់មេខ្យល់នាំពលករចំណាក់ស្រុកដោយខុសច្បាប់ទប់ស្កាត់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ៕(ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *