ទំព័រដើម / ព័ត៌មានជាតិ / អគ្គីភ័យបានឆាបឆេះ ផ្ទះ១ខ្នង សល់តែជើងសសរនៅ ស្រុកអូរាំងឪ

អគ្គីភ័យបានឆាបឆេះ ផ្ទះ១ខ្នង សល់តែជើងសសរនៅ ស្រុកអូរាំងឪ

ខេត្តត្បូងឃ្មុំ៖នៅវេលាម៉ោង ១៦ និង ២០ នាទី​ ថ្ងៃទី ១៦ ខែឧសភា ២០១៨ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ ខ្នងសល់តែជើងសសរ នៅក្នុងភូមិបឹងកណ្ដាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
បើតាមប្រភពពីលោក លឿង រដ្ឋា អធិការនៃអធិកាដ្ឋាននគរបាលស្រុកអូរាំងឪបានអោយដឹងថា កាលពីវេលាម៉ោងខាងលើ មានអគ្គីសភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋសង់ពីឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ គុណ ៩ម៉ែត្រ ដែលមានម្ចាស់ ឈ្មោះ ប៉ា ស្រុឺ ភេទប្រុស អាយុ ៨០ ឆ្នាំ ប្រពន្ធឈ្មោះ សាន សារុន អាយុ ៤៧ ឆ្នាំ នៅក្នុងភូមិឃុំកើតហេតុខាងលើ មូលហេតុមកពីឆ្លងចរន្តអគ្គីសនី ខណៈម្ចាស់ផ្ទះឈឺរវល់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ គ្មានមនុស្សនៅផ្ទះ ។
លោកអធិការបន្តទៀតថា ក្រោយពីបានដឹងព័ត៌មានភ្លាមមានរថយន្តពន្លត់អគ្គីភ័យចំនួន ២ គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកអូរាំងឪ ១ គ្រឿង និង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ១ គ្រឿងជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ ២ រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ ហេីយការខូចខាតទ្រព្យសម្បត្តិអស់ចំនួនប៉ុន្មាននោះនៅពុំទាន់ដឹងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *