ទំព័រដើម / ព័ត៌មានសំខាន់ៗ / ថៅកែសិប្បកម្មទឹកសុទ្ធអាយុ៦១ឆ្នាំត្រូវជនប្រដាប់អាវុធបិទមុខបាញ់សម្លាប់

ថៅកែសិប្បកម្មទឹកសុទ្ធអាយុ៦១ឆ្នាំត្រូវជនប្រដាប់អាវុធបិទមុខបាញ់សម្លាប់

កំពង់ឆ្នាំង៖បុរសជាថៅកែសិប្បកម្មទឹកសុទ្ធម្នាក់ត្រូវជនប្រដាប់អាវុធបិតមុខបាញ់សម្លាប់នៅមុខផ្ទះ ខណៈភ្ជង់ទារយកលុយមិនបានសំរេច ខេត្តកំពង់ឆ្នាំង៖ បុរសជាថៅកែសិប្បកម្មទឹកសុទ្ធម្នាក់ត្រូវបានជនប្រដាប់អាវុធម្នាក់បាញ់ដោយអាវុធវែង៣គ្រាប់ចំចង្កេះ៣គ្រាប់ដួលស្លាប់នៅក្រោមឡានទឹកសុទ្ធ ខណៈចូលប្លន់ភ្ជង់ទាររកលុយមិនបានសម្រេច ។

សមត្ថកិច្ចបានអះអាងថា៖ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧និង៥០ នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ។

សាក្សីឈ្មោះ ហឿន ម៉េងហាក់ អាយុ១៦ឆ្នាំ ជាចៅប្រុសបុរសរងគ្រោះ ដែលស្ថិតនៅក្នុងហេតុការណ៍នេះអោយដឹងថា៖ បុរសរងគ្រោះ ឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធម៉ាក ជីងថាយ រស់នៅក្នុងភូមិឃុំកើតហេតុ។

មុនពេលកើតហេតុបុរសរងគ្រោះ បានដើរមកពីរោងសិប្បកម្មទឹកសុទ្ធនៅនៅទិសខាងត្បូង​ទល់មុខផ្ទះ ដើរមកផ្ទះវិញដោ យមានជនពាក់មួកពណ៌ខ្មៅនិនចារ បិតមុខជិតឃើញតែប្រឡោះភ្នែក ស្លៀកពាក់ខោអាប៉ារ៉ា ដើរភ្ជង់ពីក្រោយដោយកាន់កាំភ្លើងវែងមួយដើមផង។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា៖ គឺជាករណីគំនុំបាញ់សម្លាប់ ព្រោះថាខ្សែករ មួយខ្សែដែលបុរសរងគ្រោះបានពាក់ ក្នុងពេលជនល្មើសភ្ជង់បណ្តើរតាំងពីរោងសិប្បកម្មទឹកសុទ្ធទៅនោះ ជនល្មើសមិនបានប្លន់យកទេ ។ ដោយឡែកមតិប្រជាពលរដ្ឋនៅក្នុងកន្លែងកើតហេតុ និយាយថា ជាករ ណីប្លន់ទារលុយមិនបានសម្រេច ទើបបាញ់ជនរងគ្រោះសម្លាប់៕ ( ឈៀង ថារិទ្ធ )

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *