ទំព័រដើម / ព័ត៌មានសំខាន់ៗ / នគរបាលឥណ្ឌូណេស៊ីបាញ់សម្លាប់បុរសបួននាក់ បន្ទាបពីពួកគេប៉ុនប៉ងវាយប្រហារលើមន្ត្រីនគរបាល

នគរបាលឥណ្ឌូណេស៊ីបាញ់សម្លាប់បុរសបួននាក់ បន្ទាបពីពួកគេប៉ុនប៉ងវាយប្រហារលើមន្ត្រីនគរបាល

ខេត្ត Riau ៖ នគរបាលឥណ្ឌូណេស៊ី​បានបាញ់សម្លាប់​បុរសបួននាក់​ បន្ទាប់ពីពួកគេ​បាន​ប៉ុនប៉ង​ប្រើ​ដាវ​ស៊ាំ​មូរ៉ៃ​​វាយប្រហារលើមន្ត្រីនគរបាល​នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​ Riau ក្នុងថ្ងៃពុធនេះ។​

នៅក្នុងវីដេអូដែលគេផ្ញើ​ឲ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រ​ បានបង្ហាញ​ឲ្យ​ឃើញ​​ពី​​រថ​ពាសដែក​ និង​រថយន្ត​សង្គ្រោះបន្ទាន់​បើក​សំដៅទៅកាន់​ កន្លែង​ដែល​កើតមាន​ការវាយប្រហារ​នៅក្នុងក្រុង​ Pekanbaru ខេត្ត​ Riau ។​

មន្ត្រីនគរបាលពីរនាក់បាន​រងរបួស​នៅក្នុងការវាយប្រហារ​ប្រើ​ដាវ​ស៊ាំ​មូ​រ៉ៃនេះ​​ ​ខណៈ​ម្នាក់​ផ្សេងទៀត​​បានស្លាប់​ បន្ទាប់ពី​ត្រូវ​បុរសប្រើដា​វ​ស៊ាំ​​មូរ៉ៃ​ម្នាក់ចាក់ត្រូវ ​ពេលព្យាយាមគេចខ្លួន​។​

នគរបាលឥណ្ឌូណេស៊ីបាន​ឲ្យដឹងបន្តថា ​​បុរសប្រើដាវស៊ាំមូរ៉ៃ​ដែល​ត្រូវបាន​សម្លាប់​ទាំងបួននាក់​នៅ​មិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ ​​ហើយក៏មិនទាន់ដឹងពី​គោល​បំណងរបស់​ពួកគេនៅឡើយដែរ។​​

សូមរំឮកថា ​ការវាយប្រហារនេះ​ ​កើតឡើងបន្ទាប់​មានការ​បំផ្ទុះគ្រា​ប់​បែកផ្ទួន​ៗគ្នា​ដែល​អនុវត្តដោយ​បុរសពីរនាក់​និង​ម​នុស្ស​៦នាក់នៅក្នុងគ្រួសារតែមួយ លើព្រះវិហារគ្រឹស្ត​​ចំនួនបី និងអគារនគរបាល​នៅក្នុងក្រុង​ Surabaya កាលពីបីបួនថ្ងៃមុន៕

Leave a Reply

Your email address will not be published. Required fields are marked *