ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោក ពូទីន សម្ពោធស្ពានតភ្ជាប់រុស្ស៊ីជាមួយតំបន់គ្រីមៀដោយផ្គើនបណ្តាប្រទេសលោកខាងលិច

លោក ពូទីន សម្ពោធស្ពានតភ្ជាប់រុស្ស៊ីជាមួយតំបន់គ្រីមៀដោយផ្គើនបណ្តាប្រទេសលោកខាងលិច

ឧបទ្វីបគ្រីមៀ៖ លោក វា្លឌីមៀរ ពូទីន​ ប្រធានាធិបតីរុស្ស៊ីបាន​សម្ពោធដា​ក់ឲ្យប្រើប្រា​ស់​ជាផ្លូវកា​រ​នូវស្ពាន​តភ្ជាប់​រុស្ស៊ីជាមួយ​ឧបទ្វីបគ្រីមៀ​ ដោយផ្គើននឹ​ង​បណ្តា​ប្រទេសលោកខាងលិច។​​

នៅក្នុងពិធី​សម្ពោធនេះ​ លោក ពូទីន ​បានបើករថយន្ត KAMAZ ឆ្លង​កាត់ស្ពានថ្មី ដែល​ពល​រដ្ឋរុស្ស៊ី​​ហៅថា ​“ស្ពានពូទីន” ដែលសាងស​ង់ឡើងដើម្បី​​ត​ភ្ចាប់​ឧបទ្វីបគ្រីមៀ​ជា​មួយ​បណ្តាញ​​ដឹកជញ្ជូន​​របស់​ប្រទេសរុស្ស៊ី ប៉ុន្តែបណ្តា​ប្រទេសលោកខាងលិច និងប្រ​ទេសអ៊ុ​យក្រែ​ន​បានចាត់​ទុកទង្វើរបស់​រុស្ស៊ីថា ជាទង្វើ​បំពានច្បាប់អន្តរជាតិ។​

លោក ពូទីន បានថ្លែងទៅកាន់កម្មករសាងសង់ស្ពាននេះថា ​​”ទីបំផុត ខ្ញុំសូមអ​រគុណដល់​អ្នក​ទាំង​អស់​គ្នា​ដែល​បានខិតខំធ្វើ​ឲ្យគម្រោង​នេះ​សម្រេចដូចការគ្រោងទុក​” ដើម្បី​ប្រទេស​និង​ពលរដ្ឋរុស្ស៊ីទាំងមូល។​​

ប្រទេសរុស្ស៊ី​ បានកាត់យក​ឧបទ្វីបគ្រីមៀ ​​ពីអ៊ុយក្រែននៅក្នុងឆ្នាំ​២០១៤​ ដោយធ្វើ​ឲ្យ​បណ្តាប្រ​ទេសលោកខាងលិច​ព្រួតគ្នាដាក់​ទ​ណ្ឌកម្ម​ដល់ថ្នាក់ធ្វើ​ឲ្យ​ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងមូស្គូ​និង​​បណ្តាប្រ​​​ទេស​លោកខាងលិច​​ធ្លាក់ដល់​កម្រិតទាបមិនធ្លាប់មាន​ ប៉ុន្តែ​ពលរដ្ឋរុស្ស៊ីភាគច្រើន​បែរ​ជាគាំទ្រចំណាត់របស់រដ្ឋាភិបាលខ្លួន​​ដោយលើក​ឡើងថា ​វាជាជំហាន​ស្តារឡើងវិញនូវ​អំណាច​​គ្រប់គ្រ​ងរបស់​រដ្ឋាភិបាលក្រុងមូស្គូលើ​តំបន់ប្រវត្តិសាស្ត្ររបស់រុស្ស៊ី។​

 

ដោយចំណាយទឹកប្រាក់សាងសង់អស់ប្រហែល​៣,៦ ពាន់លានដុ​ល្លារ​ ស្ពាន​នេះដែ​លមាន​ប្រវែង​១៩គីឡូម៉ែត្រ​​ នឹងក្លាយជាស្ពាន​ប្រើ​បានពីរមធ្យោយ​ដែលវែងជាងគេនៅតំបន់អឺរ៉ុប។​

 

​​វិមានក្រឹមឡាំងបានលើកឡើងថា​​ ស្ពាននេះ​អនុញ្ញាត​ឲ្យរថយន្តឆ្លងកាត់​នៅក្នុងថ្ងៃពុធនេះហើយ​ ប៉ុន្តែ​ផ្នែកផ្លូវដែក​នឹងត្រូវបញ្ចប់​នៅ​ចុងឆ្នាំ២០១៩៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *