ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោក ពូទីន ថា នាវាចម្បាំងរបស់រុស្ស៊ីនឹងប្រចាំការនៅសមុទ្រមេឌីទែររ៉ាណេដើម្បីទប់ទល់នឹងការគំរាមកំហែងនៅស៊ីរី

លោក ពូទីន ថា នាវាចម្បាំងរបស់រុស្ស៊ីនឹងប្រចាំការនៅសមុទ្រមេឌីទែររ៉ាណេដើម្បីទប់ទល់នឹងការគំរាមកំហែងនៅស៊ីរី

ក្រុងសមុទ្រខ្មៅ Sochi ៖ ប្រធានាធិបតីស៊ីរី លោក វ្លាឌីមៀរ ពូទីន បានលើកឡើងថា នាវាចម្បាំងរបស់​រុស្ស៊ី​​ដែល​មាន​បំពាក់មីស៊ីល Kalibr ​នឹង​នៅប្រចាំការជាអចិន្ត្រៃយ៍​នៅ​សមុទ្រ​មេឌី​ទែររ៉ាណេ​ដើម្បី​ប្រឆាំងនឹងការគំរាមកំហែង​របស់​ក្រុមភេរវករនៅស៊ីរី។​​

​ការដាក់ពង្រាយនាវាចម្បាំងនេះ​ ​បានបង្ហាញ​ឲ្យឃើញថា ​​រុស្ស៊ីកំពុងតែ​បង្កើនវត្តមា​ន​យោ​ធា​នៅ​ក្នុ​ង​តំបន់មជ្ឈឹមបូព៌ា ​ចាប់តាំងពីខ្លួនបានចូលធ្វើ​អន្តរាគមន៍​នៅក្នុងប្រទេសស៊ីរី​ក្នុងឆ្នាំ​២០១៥មក។​

នាពេលកន្លងមក ​ប្រទេសរុស្ស៊ីធ្លាប់បាន​បាញ់មីស៊ីល​ Kalibr ចេញពីនាវាចម្បាំង​និង​​​នាវា​មុជទឹក​​ដែល​ត្រូវបានដាក់ពង្រាយនៅសមុទ្រមីឌីទែររ៉ាណេ ​សំដៅទៅកា​ន់ទីតាំងរបស់​ក្រុមកងជីវពល​​ដែល​ត្រូវបានចាត់ទុកថា ក្រុមភេរវករ​ ដើម្បី​គាំទ្រ​កងទ័ពរដ្ឋាភិបាលស៊ីរី។​

លោក វ្លាឌីមៀរ ពូទីន​ បា​នលើកឡើងកាលពីម្សិលមិញថា ​​មានតែនា​វា​​ចម្បាំង​ដែល​មាន​បំពាក់មីស៊ីល​ Kalibr ប៉ុ​ណ្ណោះ​ដែល​នឹងមាន​វត្តមានជាអចិន្ត្រៃយ៍នៅសមុទ្រមេឌីទែររ៉ាណេ ​ចំណែកនាវាមុជទឹកនឹងដកចេញមកវិញ។​

​លោក ពូទីន បានលើកឡើងបន្ត​អំឡុងកិច្ចប្រជុំនៅក្រុងសមុទ្រខ្មៅ​ Sochi ថា ការដាក់​ពង្រាយជា​អចិន្ត្រៃយ៍នេះ​គឺដោយសារតែ​ក្រុមភេរវករអន្តរជាតិ​នៅតែ​បង្កការគំរាមកំហែងនៅក្នុងប្រទេសស៊ីរី។​

សួមបញ្ជាក់ថា ​បច្ចុប្បន្ន​ ប្រទេសរុស្ស៊ី​មាន​មូលដ្ឋាន​​កងទ័ពជើងទឹកនៅតំបន់​ Tartus តាម​បណ្តោយឆ្នេរសមុទ្រស៊ីរី​ និង​មូលដ្ឋានទ័ពអាកាស​នៅតំបន់​ Hmeimim ក្នុង​ប្រទេសស៊ីរីរួច​ទៅហើយ៕​

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *