ទំព័រដើម / តុលាការ / ព្រឹកនេះតុលាការបន្តសាកសួរលោក ហូ ចំរើនករណីបាញ់បោះសេរី

ព្រឹកនេះតុលាការបន្តសាកសួរលោក ហូ ចំរើនករណីបាញ់បោះសេរី

ភ្នំពេញ៖ជនសង្ស័យលោក ហូ ចំរើនត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជ​ធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៨នេះបានបន្តនីតិវិធីសាក​សួរសង្ស័យលើករណីហិង្សាដោយមានការផ្ទុះអាយុកន្លងមកនៅក្នុងគេហដ្ឋានរបស់លោក។

គួរបញ្ជាក់ថាកម្លាំងសមត្ថកិច្ចព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ​២០១៨​នេះបានបញ្ជូនខ្លួនលោកឧត្តសេនីយ៍ផ្កាយ៣.ឧកញ៉ា ហូ ចំរើន រឿងផ្ទុះអាវុធគំរាមឪពុកក្មេក និងប្រពន្ធ ទៅសាលាដំបូងរាជធានីភ្នំពេញ។

កាលពីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨លោកឧត្តមសេនីយ៍ផ្កាយ៣ និងមានងារជាឧកញ៉ា ហូ ចំរើន​ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួននាំទៅសាកសួរជុំវិញករណីផ្ទុះអាវុធកាលពីចុងខែមេសា​​ នៅសង្កាត់​ព្រៃស​ ខណ្ឌ​ដង្កោរ​ រាជធានីភ្នំពេញ ។

នៅពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣.ឧកញ៉ា ហូ ចំរើន កំពុងស្ថិតនៅដៃលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងធ្វើការសាកសួរ ហើយបើតាមព័ត៌ថា លោក ហូ ចំរើន និងត្រូវបញ្ជូនទៅកាន់សាលាដំបូងតាជធានីភ្នំពេញតាមនីតិវិធី ។

ឧត្តមសេនីយ៍ផ្កាយ៣ ហូ ចំរើន ដែលទើបទទួលបានគោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២១មេសា ២០១៨ វេលាម៉ោង៣និង៣៥នាទីល្ងាច នៅចំណុចផ្ទះវីឡាគ្មាន​លេខ ស្ថិតក្នុងភូមិព្រៃសកើតសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញបានផ្ទុះអាវុធច​ប្រហែល៦.៧គ្រាប់ នៅក្នុងផ្ទះដោយបាញ់គំរាមឪពុកក្មេក និងប្រពន្ធ ។

លោក ហូ ចំរើន មានអាយុប្រមាណ៣៨ ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខ​របរ យោធា ឋានៈឧត្តមសេនីយ៍ឯក កងឯកភាពបញ្ជាការដ្ឋានអង្គរក្ស ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *