ទំព័រដើម / ព័ត៌មានសំខាន់ៗ / ព្រឹកមិញរន្ទះបាញ់សម្លាប់ប្តីនិងប្រពន្ធរងរបួសធ្ងន់នៅស្រុកបាកាន ខេត្តពោធិ៍សាត់

ព្រឹកមិញរន្ទះបាញ់សម្លាប់ប្តីនិងប្រពន្ធរងរបួសធ្ងន់នៅស្រុកបាកាន ខេត្តពោធិ៍សាត់

ខេត្តពោធិសាត់៖បុរសជាប្តីត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងរីឯប្រពន្ធរងរបួសធ្ងន់ត្រូវបានបញ្ជួនយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ដោយសារគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់នៅវេលាម៉ោង6និង20នាទីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ2018 ចំណុច​ម្តុំទួលស្រះតាមុំ ក្នុងភួមិបឹងឈួក ឃុំ បឹងបត់កណ្តោល ស្រុក បាកាន ខេត្តពោធិសាត់។

លោក នាង វុធអធិការនគរបាលស្រុកបាកានប្រាប់អោយដឹងថាជនរងគ្រោះស្លាប់មានឈ្មោះ ហេង ម៉ាញ អាយុ26ឆ្នាំនិងប្រពន្ធរងរបួសធ្ងន់ឈ្មោះ ម៉ុនស្រី អាយុ18ឆ្នាំ រស់នៅក្នុងភួមិកើតហេតុខាងលើ។

លោកបន្តអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះទាំងពិរនាក់ប្តីប្រពន្ធបានដឹកក្របីយកទៅអោយស៊ីស្មៅនៅចំណុចកើតហេតុបន្ទាប់ក៏មានខ្យល់លាយភ្លៀងនិងផ្គររន្ទះបាញ់ប្តីបណ្តាលអោយស្លាប់ភ្លាមៗឯប្រពន្ធដួលសន្លប់នៅលើដីរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជួនយកទៅដង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិសាត់។

លោកបញ្ជាក់ថានៅព្រឹកមិញនេះលោកម៉ៅ ធនិនអភិបាលខេត្តពោធិសាត់បាននាំយកគ្រឿងឧប្បភោគបរិភោគនិងថវិការចំនួន50មឺនរៀលរបស់កាកបាទក្រហមខេត្តទៅផ្តល់ជួនគ្រួសាររងគ្រោះផងដែរ។ដោយ៖ភារុណ

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *