ទំព័រដើម / ព័ត៌មានជាតិ / សន្និបាតជាតិវិស័យសកម្មភាពមីនឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥

សន្និបាតជាតិវិស័យសកម្មភាពមីនឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥

ភ្នំពេញ៖សន្និបាតជាតិវិស័យសកម្មភាពមីនរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៦ដល់១៧​ខែឧសភា ឆ្នាំ២០១៨នៅវិមានសន្និភាពក្នុងរាជធានីភ្នំពេញដែលមានការចូលរួម​ពីមន្រ្តីអាជ្ញាធរមីន។សន្និសីទនេះបើកកាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៨ក្រោមអធិបតីលោកប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងបិទក្រោមអធិបតីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៅរសៀលថ្ងៃទី១៧ខែឧសភា។

លោកព្រំ សុភង្គល អគ្គលេខាធិការអាជ្ញាធរមីនបានថ្លែងពេលបើកសន្និបាតថាអង្គសន្និបាតដែលអាជ្ញាធរមីន បានសហការរៀបចំជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ហញពីសមិទ្ធិផល២៥ឆ្នាំ នៃវិស័យសកម្មភាពមីន បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយការគម្រាមកំហែងពីគ្រាប់មីននិងកាកសំណល់មិនទាន់ផ្ទុះពីសង្គ្រាម ស្វែងរកឱកាសនិងមធ្យោបាយនានា ដើម្បីកៀងគធនធាន សម្រាប់​វិស័យ​សកម្មភាពមីននៅកម្ពុជា។

លោកអគ្គលេខាធិការអាជ្ញាធរមីនបានលើកឡើងទៀតថា៖”យើងមានបំណង​យក​ឱកាសដ៍ល្អប្រណៃនេះបង្ហាញជូនដល់ក្រសួង ស្ថានប័ននិងភាគីពាក់ព័ន្ធបានជ្រាបពីវឌ្ឍនភាពរយៈពេល២៥ឆ្នាំនៃការអនុវត្តន៍នៃសកម្មភាពមីន១៩៩២​.២០​១៧”​។លោកថាសន្និបាទនេះក៍ដូចជាការពិនិត្យឡើងវិញ នូវការប្រឈមនានា ដែលវិស័យមីនទាំងមូលបានកំពុងជួបប្រទះ។

លោកថាសន្និបាតនេះក៍ដើម្បីរិះរក នូវដំណោះស្រាយសមស្រប សំដៅពន្លឿនការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨.២០២៥ ដែលទើបត្រូវបានអនុម័តដោយរដ្ឋាភិបាលឲ្យកាន់តែមានសន្ទុះនិងទទួលបានជោគជ័យកាន់ តែខ្លាំងក្លាបន្ថែមទៀត។/សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *