ទំព័រដើម / កីឡា / Tejay van Garderen ឈ្នះដំណាក់ទី៤ Tour of California ឡើងមកនាំមុខរួម

Tejay van Garderen ឈ្នះដំណាក់ទី៤ Tour of California ឡើងមកនាំមុខរួម

ប្រណាំងកង់ ៖ កីឡាករប្រណាំងកង់អាជីពរបស់សហរដ្ឋអាមេរិក Tejay van Garderen បានប្រជែងយកឈ្នះដំណាក់កាលទី៤នៃកម្មវិធីប្រណាំងកង់ Tour of California កាលពីថ្ងៃពុធ​ម្សិលមិញ ហើយបានឡើងមកឈរលើតារាងថរិវេលារួម។

ដំណាក់កាលទី៤នេះមានចម្ងាយ៣៤.៧គីឡូម៉ែត្រ ដែលជាការប្រកួតយកថរិវេលា ផ្ទាល់ខ្លួន ខណៈកីឡាករ Tejay van Garderen សមាជិកក្រុម BMC Racing ធ្វើបានល្អជាងគេ​ដោយចំណាយពេលវេលា៤០នាទី និង៤៥វិនាទី ពោលគឺលឿនជាងមិត្តរួមក្រុមកីឡាករ Patrick Bevin ចំនួន១០វិនាទី។

សូមបញ្ជាក់ថា ៤ដំណាក់កាលកន្លងមក Tejay van Garderen ដែលជាម្ចាស់ជើងឯក​ក្នុង​កម្មវិធីនេះកាលពីឆ្នាំ២០១៣ បានឡើងមកឈរលើតារាងថិរវេលារួមវិញ ដោយចំណេញ​ពេលវេលា២៣វិនាទីពីលើ​កីឡាករ​កូ​ឡុំ​ប៊ី Egan Bernal របស់​ក្រុម Team Sky​។​ ដំណាក់កាល​ទី​៥នៅថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចម្ងាយ​ផ្លូវ១៧៦​គីឡូម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *