ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់ចុះហែលទឹកឆ្លងទន្លេទឹកហូរគួចបាត់មួយថ្ងៃព្រឹកឡេីងប្រទះឃេីញសព

បុរសម្នាក់ចុះហែលទឹកឆ្លងទន្លេទឹកហូរគួចបាត់មួយថ្ងៃព្រឹកឡេីងប្រទះឃេីញសព

ភ្នំពេញ ៖បុរសម្នាក់ប្រជាពលរដ្ឋប្រទះឃេីញចុះលេងហែលទឹកទន្លេបាសាក់ទឹកហូរ​គួចបាត់មួយយប់លុះព្រឹកឡេីងក្រុមគ្រួសារជួលទឹកអ្នកនេសាទរាវរកទេីប​ឃេីញ​សព ។

សមត្ថកិច្ចចុះមកត្រួតពិនិត្យកោសល្យវិច្ឆ័យហេតុការណ៍នេះ កាលលវេលាម៉ោង៨​និង០០នាទីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៨នៅចំណុចទន្លេបាសាក់តាមផ្លូវបេ តុង ស្ថិតនៅភូមិដេីមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

សពឈ្មោះ ងួន ចាន់វុទ្ឋី ភេទប្រុសអាយុ៣៣ឆ្នាំជាកម្មករសំណង់ស្នាក់នៅផ្ទះ​លេខ​៧៩ស្ទួន ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ បងស្រីបង្កើត ឈ្មោះ ងួន ចាន់សុធា អាយុ ៤០ឆ្នាំ មុខរបរលក់គុយទាវបានរៀបរាប់ទាំងទឹកភ្នែកសោកស្ដាយកាលវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែ ឧសភា ប្អូនប្រុសគាត់បានមកលេងហែលទឹកទន្លបាសាក់។

បន្ទាប់មកមានអ្នកជិតខាងមកប្រាប់ថាជនរងគ្រោះលង់ទឹកលិចបាត់។ ក្រោយ​​មកក៏ប្រញ្ញាប់ប្រញ្ញាល់មកមេីលនិងអោយប្រជាពលរដ្ឋជួយរាវរកតែរហូតទាល់​តែ យប់នៅតែមិនឃេីញដល់យប់ជ្រៅក៏ត្រលប់ទៅផ្ទះដេីម្បីរកវិធី​ណារកឃេីញ​សពប្អូនប្រុសគាត់។ដោយ.គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *