ទំព័រដើម / ព័ត៌មានជាតិ / សិស្សសាលនៅស្រុកសំបូរស្លាប់សង្ស័យពុលនំប៉ាត់តេកញ្ចប់

សិស្សសាលនៅស្រុកសំបូរស្លាប់សង្ស័យពុលនំប៉ាត់តេកញ្ចប់

ខេត្តក្រចេះ៖ ការស្លាប់របស់ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ស្ថិតក្នុងអាការៈពុលរហូតដល់ស្លាប់ ក្រោយនាំទៅសង្រ្គោះដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញបានរយៈពេល២ ថ្ងៃត្រូវបានអាជ្ញាធរឃុំកំពង់ចាម ស្រុកសំបូរសន្និដ្ឋានថា គឺស្លាប់ដោយសារពុលនំប៉ាត់តេកញ្ចប់។

លោកឈិត ណន មេឃុំកំពង់ចាម បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១៦ ឧសភា នេះថា៖ ក្មេងស្រី ឈ្មោះកាន់ ស្រីនិត អាយុ១១ឆ្នាំបានស្លាប់ បន្ទាប់ពីរូបនាងបានទិញនំប៉ាត់តេកញ្ចប់ពីផ្ទះលក់គ្រឿងទេសមួយកន្លែងនៅក្បែរផ្ទះរបស់នាង ក្នុងភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ។

លោកមេឃុំកំពង់ចាម បានបញ្ជាក់ថា៖ ក្មេងស្រីរងគ្រោះមានបងប្អូន៦នាក់ នាងជាកូនស្រីទី៦ កាលពីថ្ងៃទី១៣ឧសភា នាងបានទិញនំប៉ាត់តេកញ្ចប់ពីផ្ទះលក់គ្រឿងទេសមកហូបជាមួយ បងស្រីរបស់នាងម្នាក់ទៀតនៅផ្ទះ។ ក្រោយពីហូបរួច ក្មេងស្រីរងគ្រោះបានឡើងទៅសម្ងំដេក នៅលើផ្ទះអស់រយៈពេលជិត៤ម៉ោងឱពុករបស់នាងបានទៅដាស់ ក៏ឃើញក្មេងស្រីរងគ្រោះ មានអាការៈរវើរវាយ ក្អួតចង្អោរទន់ ដៃជើង រហូតប្រកាច់បែកពពុះមាត់។ក្មេងស្រីវ័យជំទង់ជួបអាការៈពុលស្លាប់ ដែលអាជ្ញាធរថា ការពុលបណ្តាលមកពី នំប៉ាត់តេកញ្ចប់។

លោកមេឃុំ បញ្ជាក់បន្តថា៖ ក្រោយពេលឃើញក្មេងស្រីមានអាការៈបែបនេះ ក្រុមគ្រួសារបានចាត់បញ្ចូននាងមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារអាការៈពុលធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅពេទ្យនៅរាជធានីភ្នំពេញ តែមិនអាចជួយសង្រ្គោះបានរហូតស្លាប់កាលពីយប់ថ្ងៃទី១៥ ឧសភាកន្លងទៅ ។

ពាក់ពន្ធ័ការស្លាប់របស់ក្មេងស្រីវ័យជំទង់អាយុ១១ឆ្នាំ ដោយអាការៈបែបនេះ ត្រូវបានអាជ្ញាធរ ក្នុងឃុំ ក៏ដូចជាក្រុមគ្រួសាររបស់នាង បានចាត់ទុកថាការស្លាប់របស់នាងបណ្តាលមកពីពុល នំប៉ាត់តេកញ្ចប់។បើតាមការសន្និដ្ឋាននេះលោកមេឃុំ បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ នំកញ្ចប់ជាច្រើន ក៏ដូចជាប៉ាត់តេកញ្ចប់ ត្រូវបាននគរបាលប្រមូលយកពីផ្ទះលក់គ្រឿងទេស ដើម្បីយកទៅធ្វើ កោសល្យវិច្ច័យឲ្យបានច្បាស់លាស់ ដើម្បីរកពីមូលហេតុពិតប្រាកដ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *