ទំព័រដើម / ការបោះឆ្នោត / គ.ជ.ប.ប្រកាសថាថវិកា៥០លានដុល្លារចំណាយសម្រាប់ការរៀបចំការបោះឆ្នោតដែលមានការិយាល័យបោះឆ្នោតជាង២ម៉ឺន

គ.ជ.ប.ប្រកាសថាថវិកា៥០លានដុល្លារចំណាយសម្រាប់ការរៀបចំការបោះឆ្នោតដែលមានការិយាល័យបោះឆ្នោតជាង២ម៉ឺន

ភ្នំពេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប.)បានប្រកាសថាថវិកា៥០លានដុល្លារនឹងចំណាយសម្រាប់ការរៀបចំការបោះឆ្នោតដែលមានការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ គឺមានមណ្ឌលបោះឆ្នោតចំនួន២៥មណ្ឌលរាជធានី-ខេត្ត និងការិយាល័យបោះឆ្នោតមានចំនួន ២២,៩៦៧ ការិយាល័យទូទាំងប្រទេស។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយគ្មានការពន្យា ឬក៏លើកលែងការបោះឆ្នោតនោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ (គ.ជ.ប) បានបង្ហាញឲ្យដឹងថា រាជធានីភ្នំពេញមានការិយាល័យសរុបចំនួន២,១៣៨ ការិយាល័យច្រើនជាងគេបង្អស់ទូទាំងប្រទេស  ខណៈខេត្តព្រៃវែង មានចំនួនលេខរៀងបន្ទាប់ ដែលមានការិយាល័យសរុប១,៨២៧ ខេត្តកណ្តាលចំនួន១,៧៣៤ កំពង់ចាមមានចំនួន១,៦៥៩ និងខេត្តបាត់ដំបងមានចំនួនការិយាល័យបោះឆ្នោតសរុប១,៦៥៥  ។ សម្រាប់ខេត្តដែលមានចំនួនការិយាល័យតិចជាងគេបង្អស់ គឺខេត្តកែប  ដែលមានការិយាល័យត្រឹមតែ៦៧ ការិយាល័យ  និងខេត្តកោះកុងមាន១៨២ ការិយាល័យ  ។

ប្រភពដដែលបានបញ្ជាក់ថាប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន៨.៣៨០.២១៧ នាក់ ។ជាមួយគ្នានេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជក់ថា៖ការចូលរួម ប្ញុមិនចូលរួមសង្កេតការណ៏បោះឆ្នោត របស់អង្គការមិនមែនរដ្ឋាភិបាល គឺជាសិទ្ធិសម្រេចផ្ទាល់ខ្លួនរបស់អង្គការទាំងនោះ ។ ប៉ុន្តែគ.ជ.ប មិនអនុញ្ញាតឱ្យចេញរបាយការណ៍ ឬសេចក្តីថ្លែងការណ៍មួយជុំវិញការបោះឆ្នោតនោះទេ។គ.ជ.ប ថា ការបោះឆ្នោតនេះ អាចចំណាយថវិកាប្រមាណ៥០លានដុល្លារ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *