ទំព័រដើម / ព័ត៌មានសំខាន់ៗ / ផ្ទុះមេរោគ អ៊ីបូឡា ជាថ្មីបណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់នៅក្នុងប្រទេសកុងហ្គោ

ផ្ទុះមេរោគ អ៊ីបូឡា ជាថ្មីបណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់នៅក្នុងប្រទេសកុងហ្គោ

កុងហ្គោ៖ ផ្ទុះ​មេរោគ អ៊ីបូឡា​ ជាថ្មី ដោយឆ្លងរាលដាលចាប់ពីជនបទរហូតដល់ទីក្រុង​​​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០​នាក់បាន​ស្លាប់​នៅ​ក្នុងប្រទេសកុងហ្គោ​។​

យោងតាម​ក្រសួង​សុខាភិបាលកុងហ្គោ​​បាន​ឲ្យដឹងថា ​​អំឡុងពេលមេរោ​គ​អ៊ីបូ​ឡា​ផ្ទុះឡើ​ង​ជាថ្មី​នេះ​ ​ មា​ន​មនុស្ស​២៣នាក់​ត្រូវ​បាន​រាយ​ការ​ណ៍ថា ​បានស្លាប់រួចទៅហើយ ខណៈ​ករណីឆ្លង​ថ្មី​មួយ​ករណី​​​ត្រូវ​បានបញ្ជាក់​នៅក្នុងទីក្រុង​ Mbandaka ចម្ងាយប្រហែល​១៣០គីឡូម៉ែត្រ​ពី​តំបន់ដែល​​ករណី​​ឆ្លងដំបូង​ត្រូវ​បានបញ្ជាក់កាលពីដើមខែនេះ។​

​ចំណែក​អង្គការសុខភាពពិភពលោក​ បានលើកឡើងថា ​ករណីឆ្លង​មេរោគ​អ៊ីបូឡាដែ​ល​ត្រូវ​បាន​បញ្ជាក់ និងសង្ស័យ​  គឺកើតមានឡើងនៅក្នុងតំបន់ចំនួនបី​នៅក្នុងខេត្ត​ Equateur ហើយ​ថា​ក្រុមការងារ​របស់អង្គការសុខភាពពិភពលោក​កំពុងតែកំណត់អត្តសញ្ញាណមនុស្ស​៤៣០នាក់​ ដែល​​ឆ្លងមេរោគនេះ​ និងកំពុងតាមដាន​មនុស្សជាង​៤ពាន់នាក់ផ្សេងទៀត​ ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយអ្នកកើតជំងឺអ៊ីបូឡា នៅទូទាំងភាគ​ពាយព្យប្រទេសកុងហ្គោ។​

​កាលពីម្សិលមិញ​ ថ្នាំវ៉ាក់សាំងដែលឆ្លងការពិសោធរួចចំនួន​៤.០០០ doses ត្រូវបាន​អង្គការសុខ​ភាពពិភព​លោកបញ្ជូនមកដល់ប្រទេសកុងហ្គោហើយ​  ហើយគេរំពឹងថា នឹងមានការបញ្ជូន​បន្ថែម​ទៀត​ក្នុងពេលឆាប់ៗ។​

វ៉ាក់សាំងពី​ក្រុមហ៊ុនឧសថ ​ Merck នេះមិនទាន់ទទួលបានអាជ្ញាបណ្ណនៅឡើយទេ ​ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​​នៅក្នុងការសាកល្បង​អំឡុងមេរោគអ៊ីបូឡាផ្ទុះឡើង​នៅ​តំបន់អាហ្វ្រិកខាងលិច។​

សូមរំឮកថា មានមនុស្សចំនួន​ ១១.៣០០នាក់បាន​ស្លាប់​ដោយសារមេរោគអ៊ីបូឡា ​នៅ​ក្នុង​ប្រទេស​ហ្គីណេ ​លីបេរីយ៉ា ​និងសៀរ៉ា លេអូន​ ចន្លោះឆ្នាំ​២០១៤ ដល់ឆ្នាំ​២០១៦៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *