ទំព័រដើម / កីឡា / ក្រុមញញួរធំ West Ham ចែកផ្លូវជាមួយ Moyes ស្របពេល Everton បណ្ដេញ Allardyce ដែរ

ក្រុមញញួរធំ West Ham ចែកផ្លូវជាមួយ Moyes ស្របពេល Everton បណ្ដេញ Allardyce ដែរ

ក្រុមញញួរធំ West Ham United បានចែកផ្លូវជាមួយអ្នកចាត់ទូទៅ​លោក David Moyes ហើយ បើទោះជាបុរសស្កុតរូបនេះមានលទ្ធភាពជួយឱ្យក្រុមបន្តជីវិតនៅក្របខ័ណ្ឌ Premier League អង់គ្លេស ក៏ដោយ។

ក្នុងសេចក្ដីប្រកាសមួយដែលចេញតាមវេបសាយផ្លូវការរបស់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ West Ham អះអាងពីការចាកចេញរបស់ Moyes ហើយបាននិយាយថាក្លិបចង់ប្ដូរគោលដៅផ្សេងពីហ្នឹង។

Moyes បានចូលមកជំនួសតំណែងគ្រូបង្វឹកចាស់ Slaven Bilic កាលពីខែវិចិ្ឆកា ជាមួយនឹងកិច្ចសន្យារយៈពេលខ្លី ហើយពេលនោះ West Ham ឈរនៅចំណាត់ថ្នាក់ទី១៨ ក្រោយ១១ប្រកួតពួកគេឈ្នះតែពីរប្រកួតប៉ុណ្ណោះ ខណៈអតីតអ្នកដឹកនាំបិសាចក្រហម Manchester United ប្រឹងប្រែងកែលម្អក្រុម រហូតបញ្ចប់រដូវកាល នៅលេខ១៣។

ជាមួយគ្នានេះ Everton ក៏បានបញ្ចប់កិច្ចសន្យាជាមួយអ្នកចាត់ការទូទៅ Sam Allardyce ដូចគ្នាដែរ បន្ទាប់ពីដឹកនាំបាន៦ខែ ហើយសមិទ្ធផលដែលបុរសវ័យ៦៣ឆ្នាំ ធ្វើបានគឺជួយឱ្យក្រុមបញ្ចប់នៅចំណាត់ថ្នាក់ទី៨ ក្នុងតារាងក្របខ័ណ្ឌ Premier League អង់គ្លេស។

Allardyce ដែលមានរហស្សនាមថា Big Samបានចូលមកអង្គុយកៅអីរបស់បុរសហូឡង់ Ronald Koeman ក្នុងខែវិច្ឆិកា ពេលក្រុមនៅចំណាត់ថ្នាក់ទី១៣ និងមាន៥ពិន្ទុលើក្រុមដែលត្រូវកាត់ទៅលីគលំដាប់ទី២ ហើយកិច្ចសន្យារបស់លោកនៅសល់មួយឆ្នាំទៀត៕

 

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *