ទំព័រដើម / ព័ត៌មានជាតិ / នគរបាលខេត្តកំពង់ចាមបងៀនគ្រូបង្គោលសម្រាប់នីតិវិធីបោះឆ្នោត

នគរបាលខេត្តកំពង់ចាមបងៀនគ្រូបង្គោលសម្រាប់នីតិវិធីបោះឆ្នោត

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅស្នងការ​ដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រារព្ធធ្វើការបណ្តុះបណ្តាល ស្តីពីច្បាប់ ,បទបញ្ជា​ , នីតិវិធី​សម្រាប់​ការបោះ​ឆ្នោត​ និងក្រមសីលធម៌-ភារកិច្ច សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត។

វគ្គ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការរងទទួលផែនសេនាធិការ(ជាគ្រូបង្គោល)តំណាងលោកឧត្តមសេនីយ៍ស្នងការ(ជាប់បេសកកម្ម)និងលោក មាង ម៉េងហ៊ួន ប្រធាន គណកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម។ អញ្ជើញចូលរួមក្នុងពិធីបណ្តុះបណ្តាលមានលោក លោកស្រីស្នងការរង, លោកអនុប្រធានផែនជំនាញ, លោកនាយ- នាយរងការិយាល័យជំនាញ, លោកអធិការ អធិការរងស្រុក ក្រុង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត សរុបចំនួន២៩៧នាក់។ ក្នុងពិធីនេះ លោកមាង ម៉េងហ៊ួន ប្រធាន PEC ក៍បានផ្តល់សៀវភៅក្រមសីលធម៌ចំនួន៣២០ក្បាលសម្រាប់ចែកជូនដល់មន្រ្តីចូលរួមក្នុង១នាក់សៀវភៅ១ក្បាលផងដែរ។ ការបណ្តុះបណ្តាលបានប្រព្រឹត្តទៅយ៉ាងរលូនក្នុងទិដ្ឋភាពយកចិត្តដាក់ និងទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំ៕អត្ថបទ៖ម៉ែនសុវណ្ណ

Leave a Reply

Your email address will not be published. Required fields are marked *