ទំព័រដើម / ព័ត៌មានជាតិ / អាជ្ញាធរបន្ដស៊ើបអង្កេតករណីបាញ់សម្លាប់ថៅកែសិប្បកម្មទឹកសុទ្ធនៅខេត្តកំពង់ឆ្នាំង

អាជ្ញាធរបន្ដស៊ើបអង្កេតករណីបាញ់សម្លាប់ថៅកែសិប្បកម្មទឹកសុទ្ធនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីបុរសជាថៅកែសិប្បកម្មទឹកសុទ្ធម្នាក់ត្រូវបាន ចោរប្រដាប់អាវុធម្នាក់ប្លន់បាញ់ សម្លាប់នៅម៉ោង៧និ​ង៥០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស នៅព្រឹកថ្ងៃទី១៧ ខែឧសភា សមត្ថកិច្ចបានស្រាវជ្រាវឃើញម៉ូតូកញ្ចាស់១គ្រឿងរបស់ចោរប្លន់ទុកចោលកណ្តាលវាលស្រែ និងរកឃើញគ្រាប់អាកាចំនួន៤គ្រាប់ទៀត នៅក្រោមកែបម៉ូតូ និងបាយ១កញ្ចប់ ដែលគេសង្ស័យថា ជនដៃដល់បានមកពីទីឆ្ងាយ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ័បច្ចេកទេសខេត្ត នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះក្រោយពីបានធ្វើកោសល្យវិច្ច័យនៅក្នុងកន្លែងកើតហេតុ បានអោយដឹងថា៖នៅកន្លែងកើតហេតុយើងបានរកឃើញសំបកគ្រាប់អាកាចំនួន៣គ្រាប់នៅជុំវិញឡានទឹកសុទ្ធមុខផ្ទះ ដោយបានសន្និដ្ឋានថា៖ ជនល្មើសបានដេញបា ញ់ជនរងគ្រោះដែលរត់ថយក្រោយចំនួន៣គ្រាប់ គឺបាញ់ចំពោះ២គ្រាប់ ធ្លាយមកចង្កេះក្រោយ និងបាញ់ចំក្រោមក្លៀកខាងស្តាំ១គ្រាប់ធ្លាយមកស្មាខាងឆ្វេង។

ដោយឡែកសមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញម៉ូតូកញ្ចាស់១គ្រឿងម៉ាកហុងដាហ្វេស អត់ផ្លាកលេខ អត់ភ្លើងមុខ ដែលជនល្មើសបានផ្តួលចោលនៅកណ្តាលវាលស្រែខាងផ្បូងផ្លូវជាតិលេខ៥៣ ដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រ ខាងកើតកន្លែងកើតហេតុ ហើយនៅជាមួយម៉ូតូនោះមានការ៉ុងស១សំរាប់រុំកាំភ្លើងអាកា ក្នុងការ៉ុងនោះមានគ្រាប់អាកា៤គ្រាប់ និងបាយស​១ស្បោង​តែគ្មានម្ហូបនោះទេ។
ទាក់ទងនិងករណីនេះសមត្ថកិច្ចសន្និដ្ឋានថាជាបឋមថា៖វា អាចជារឿងគំនុំ ហើយជនល្មើសអា ចមកពីចម្ងាយព្រោះថា ក្រោយពេលកើតហេតុវាមិនបើកម៉ូតូរត់គេចខ្លួនទៅទិសខាងលិចទេ បែជារត់មកទិសខាងកើតជិតទីប្រជុំជនស្រុកទឹកផុសទៅវិញ និងដោយខ្លាចជួបសមត្ថកិច្ចទើបវារបើកម៉ូតូតាមភ្លឺស្រែរត់សំដៅភ្នំអង្គ និងប្រហែលជាម៉ូតូរលត់ធាក់មិនឆេះទើបវាផ្លួលម៉ូតូចោលនៅក្នុងវាលស្រែ។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីរកមុខសញ្ញាជនល្មើសក្នុងរឿងឃាតកម្មនេះ ។
សូមបញ្ជាក់ថា៖ នៅក្នុងហេតុការណ៍នេះបុរសរងគ្រោះ ឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធម៉ាក ជីងថាយ រស់នៅក្នុងភូមិឃុំកើតហេតុ ត្រូវជនល្មើសពាក់មួកពណ៌ខ្មៅនិនចារ បិតមុខជិតឃើញតែប្រឡោះភ្នែក ស្លៀកពាក់ខោអាប៉ារ៉ា ដើរកាំភ្លើងភ្ជង់ពីក្រោយ ពេលមកដល់មុខផ្ទះបុរសរងគ្រោះ បានស្រែកប្រាប់ចៅឈ្មោះ ហឿន ម៉េងហាក់ និងក្មួយៗ២នាក់ទៀត ដែលកំពុងរៀបទឹកសុទ្ធនៅលើឡាន ស្រែកប្រាប់ថា អាហាក់ទៅយកលុយមកអោយគេ ភ្លាមនោះឈ្មោះហាក់បាន សួរថា តើតាឯងជំពាក់លុយអ្នកណា ពេលនោះឈ្មោះហាក់ក៏បានឃើញគេភ្ជង់តារបស់ខ្លួនជាប់ពីក្រោយ ក៏លើកទូរ សព្ទ័ប្រុងតេទៅពូឈ្មោះធីម អោយយកលុយមកអោយ តែត្រូវជនល្មើសបិទមុខស្រែកថា បើហ៊ានលើកទូរសព្ទ័ម្តងទៀតអញនឹងបាញ់អោយងាប់ទាំងអស់គ្នា។
ខណៈនោះក្នុងពេលជនបិទមុខបែរកាំភ្លើងទៅភ្ជង់ឈ្មោះហាក់ ចំណែកបុរសរងគ្រោះក៏បានរត់គេចថយក្រោយជុំវិញឡាន ក៏ត្រូវជនល្មើសតាមបាញ់ត្រូវចំនួន៣គ្រាប់ ហើយគាត់ដួលស្លាប់រមៀលចូលក្រោមឡានទឹកសុទ្ធតែម្តង ។ ក្នុងពេលនោះដែរ ចៅនិងក្មួយបុរសរងគ្រោះទាំង៣នាក់បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុដោយសុវត្តិភាព។ ចំណែកជនល្មើសក៏បានដើរទៅឡើងជិះលើម៉ូតូកញ្ចាស់១គ្រឿងគេចខ្លួនបាត់ដោយសុវត្តិភាពផងដែរ៕ ( ឈៀង ថារិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *