ទំព័រដើម / ព័ត៌មានជាតិ / បង្ក្រាបករណីគាស់ផ្ទះឈានទៅចាប់មុខសញ្ញាចែកចាយគ្រឿងញៀន

បង្ក្រាបករណីគាស់ផ្ទះឈានទៅចាប់មុខសញ្ញាចែកចាយគ្រឿងញៀន

ខេត្តកណ្ដាល:រយៈពេល៥ថ្ងៃកងរាជអាវុធហត្ថខេត្តកណ្តាលបង្ក្រាបករណីគាស់ផ្ទះនិងទទួលផលចោរកម្មព្រមទាំងមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៤នាក់។លោកឧត្តមសេនីយន៍ត្រី សំ តុលា មេបញ្ជាករកងរាជអាវុធហេតុខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី១០ ឧសភា

២០១៨កន្លងទៅនោះ មានករណីលួចយកទូរសព្ទ័ មួយកើតឡើងនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ចេប ចាន់រី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរសព្ទ័ មានទីលំនៅផ្ទះកើតហេតុខាងលើ បណ្តាលឱ្យបាត់បង់សម្ភារៈបាត់បង់រួមមាន ទូរសព្ទ័ដៃ ប្រមាណ៩០ គ្រឿងគិតជាទឹកប្រាក់ប្រហែល ១៣០០០ ដុល្លារ បាត់បងប្រាក់១លាន៥០ម៉ឺនរៀល និងប្រាក់ដុល្លារ៧០ ដុល្លា ។
យោងតាមការអះអាងរបស់ម្ចាស់ផ្ទះបានប្រាប់ថា នៅមុនពេលហេតុគាត់បានចាក់សោរផ្ទះចោល រួចនាំគ្នាទាំងគ្រួសារទៅចូលរួមមង្គលការបងប្រុសរបស់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ លុះដល់វេលាម៉ោងប្រហែល ១១:១០នាទីថ្ងៃដដែល ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ឃើញសភាពរាយប៉ាយក្នុងផ្ទះ ទើបដឹងថា: មានចោរចូលលួចទ្រព្យសម្បត្តិ ក្នុងផ្ទះ ទើបគាត់រាយការណ៏មកសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅតែម្តង។ បន្ទាប់ពីបើកប្រតិបត្តិការស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ឧសភា ២០១៨ ក៏កំណ
ត់មុខសញ្ញាបាន រួចក៏ពន្លាតសមត្ថកិច្ចដែនដី ដោយមានការសហការល្អ រវាងជំនាញកងរា
ជអាវុធហត្ថលើផ្ទៃប្រទេស និងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ឧសភា ២០១៨ កម្លាំងកងរាជអាវុធហត្ថ បានចាប់ជនសង្ស័យឈ្មោះ គី ប៊ុនអេង ភេទប្រុស អាយុ៣៣ឆ្នាំ នៅបន្ទប់ផ្ទះជួ លក្នុងភូមិ១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដកហូតម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ សេរី២០១៤ ស្លាកលេខ ភ្នំពេញ 1CG.1272 និងទូរស័ព្ទចំនួន៤គ្រឿង។
បន្ទាប់ពីទទួលបានចម្លើយសារភាព កម្លាំងយើងក៏ឈានទៅឃាត់ខ្លួន ឈ្មោះ ម៉ៅ វិទូ ភេទប្រុស អាយុ២៣ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដកហូតបានសព្ទ័ប្រមាណជិត១០០គ្រឿងបន្ថែមទៀត។
លោកមេបញ្ជការបានបន្ត លុះម៉ោង៨និង០០នាទីយប់ ថ្ងៃទី១៥ ឧសភា ២០១៨ កម្លាំងជំនាញយើងបានឃាត់ខ្លួនជនសង្សយ័ពីរនាក់បន្ថែមទៀត ១/ឈ្មោះស្រី ចាន់រ៉ា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះ (អតីតប្រពន្ធជនសង្សយ័ គី ប៊ុនអេង) ពីបទទទួលផលចោរកម្ម ២/ឈ្មោះ ចំរើន រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ (ប្តីចុងនាង ស្រី ចាន់រ៉ា) និងរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះជួល បន្ទប់លេខBO 04 ភូមិថ្នល់ទ
ទឹងឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល រកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ និងសម្ភារ:ប្រើប្រាស់គ្រឿងញៀន ដាវសាមម៉ារ៉ៃចំនួន១ដើម និងស្នាប់ដៃចំមួយ។ ហើយនាង ស្រី ចាន់រ៉ា បានសារភាពថា ទូរសព្ទ័០១គ្រឿង និងipad មីនី០១គ្រឿង ដែលប្តីដើម(គី ប៊ុនអេង)លួចពីជនរងគ្រោះ(ចេប ចាន់រី) យកមកឲ្យខ្លួននោះ គឺទូរសព្ទ័យកទៅលក់នៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានប្រាក់៣០ដុល្លា និងipad មីនី ០១គ្រឿង ខ្លួនឲ្យទៅកូនប្រុសនៅរាជធានីភ្នំពេញទុកប្រើ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត៕វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *