ទំព័រដើម / ព័ត៌មានជាតិ / អ្នកដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មានជាង១ម៉ឺន៦ពាន់នាក់

អ្នកដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មានជាង១ម៉ឺន៦ពាន់នាក់

ភ្នំពេញ៖គិតចាប់ពីការដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ នាវាដឹកអ្នកដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បានទទួលដឹកអ្នកដំណើរចំនួនសរុប ១៦២៨៧នាក់ហើយ។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានអោយដឹងថា៖អ្នកអាចធ្វើដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បានឥតគិតថ្លៃរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ច ប្រជុំស្តីពីវឌ្ឍនភាពនៃនាវាដឹកអ្នកដំណើរសាធារណៈព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បន្ទាប់ពីត្រូវបានដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេលជាងមួយខែកន្លង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន Royal Express Boat។

កិច្ចប្រជុំធ្វើឡើងមានគោលបំណងដើម្បីពិនិត្យមើលបច្ចុប្បន្នភាពនៃការផ្តល់សេវាសាធារណៈនៃនាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលភាគីពាក់ព័ន្ធទាំងឡាយ កំពុងជួបប្រទះ។

គួរកត់សម្គាល់ផងដែរថា៖ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ដំណោះស្រាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំណេញពេលវេលា ចំណាយតិច មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចជាចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *